ចៀសអោយឆ្ងាយពីគ្រឿងញៀន!! ឃាត់បុរសម្នាក់យកកាំបិតគំរាមអ្នកផ្ទះ និងអ្នក ជិតខាង

ចែករំលែក៖

ភ្នំពេញៈ បុរសម្នាក់បានប្រើសុទ្ធតែប្រើកាំបិត និង និងគម្រាមអ្នកផ្ទះ និងអ្នកជិតខាង ធ្វើឲ្យគ្រប់គ្នាមិនហ៊ានចូលផ្ទះសំបែង ទើបនាំគ្នារាយការដល់សម្ថិតកិច្ច កាលពីវេលាម៉ោង ៣និង ០០នាទីរហូតដល់ម៉ោងប្រហែល៤រសៀលទើបសម្ថិតកិច្ចធ្វើការឃាត់ខ្លួនបុរសនោះបាន នៅក្នុងផ្ទះក្នុងភូមិព្រៃល្វា សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ដោយសារតែបុរសខាងលើកាន់កាំបិតនៅជាប់និងដៃជានិច្ច ហើយមានការគម្រាមកំហែងផងដែរទើបសម្ថិតកិច្ចព្យាយាមរកវិធីដើម្បីចូលចាប់។
បុរសខាងលើមានឈ្មោះ ម៉ាច ចំរើន អាយុ២៨ ឆ្នាំ មុខរបរមិនពិតប្រាកដ៏ (មានសារធាតុញៀន)។
តាមប្រភពពត័មានបានឲ្យដឹងដែរថាបុរសខាងលើតែងតែប្រើប្រាសគ្រឿងញៀនជាប្រចាំហើយ មុននិងឈានដល់ហេតុការគួរឲ្យភ័យខ្លាចបែបនេះគឺនៅវេលាម៉ោង១២ថ្ងៃត្រង់ បុរសខាងលើបានទៅឡើងលើដើមត្នោតម្តងរួចមកហើយតែត្រូវបានអជ្ញាធរមូលបានព្រមទាំងបងប្អូនបនលួងលោមឲ្យចុះមកម្តងហើយហើយពេលចុះមកនោះកាន់បុរសខាងលើបានកាន់កាំបិតចំនួន២រួចបាត់ទៅហើយទើបនាំគ្នាមានការភ័យខ្លាចតែម្តង ហើយពេលដែលបុរសខាងលើដើរទៅដល់ផ្ទះរបស់ខ្លួនស្រាប់តែឡូឡាអុកឡុកអ្នកផ្ទះដោយផ្ជាប់កាំបិតនៅនិងដៃ និងបំផ្លាញទ្រព្យសម្បត្តិអ្នកផ្ទះទៀត ទើនាំគ្នារត់ចេញពី មិនថែមទាំងប៉ុណ្ណោះ បានមង្ហើសំលេងគម្រាម ទៀតទើបនាំគ្នាភ័យខ្លាចមិនហ៊ានចូលផ្ទះទាំងអស់គ្នាក្រោយមកដោយមានការភ័យខ្លាច ដោយបុរសខាងលើកាន់កាំបិតជាប់និងដៃរហូត ក៏បានរាយការណ៍ទៅសម្ថិតកិច្ចឲ្យចុះមកឃាត់ខ្លួនយកទៅតែម្តង ក្រោយពីឃាត់ខ្លួនបានហើយក៏សាងសំណុំរឿងបញ្ជួនបន្តដើម្បីចាត់ការតាមនិតិវិធី៕សុខាសែនជ័យ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print