រថយន្តធុនធំបើកកៀរម៉ូតូបណ្តាលអោយដួលរួចកិនបុរសម្នាក់ស្លាប់យ៉ាងអាណោចអាធ័ម

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់បានជិះម៉ូតូតាមដងផ្លូវត្រូវរថយន្តធុនធំមួយគ្រឿងបើកមកកៀរ​ បណ្តាលអោយដួលចូលក្រោមកង់រថយន្តកិនស្លាប់យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង៨ និង ៤០នាទីយប់ ថ្ងៃសុក្រ​ ៨កើត​ ខែទុតិយាសាធ​ ឆ្នាំច​ សំរឹទ្ធ​ស័ក​ពស២៥៦២​ ត្រូវនិងថ្ងៃទី២០ ខែកក្ដដា ឆ្នាំ២០១៨ ចំនុចមុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញមហាវិថីសហពន្ធ័រុស្សុី ក្នុងភូមិ ក្បាលដំរី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ជនរងគ្រោះមានឈ្មោះសេង សុខុម ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបររកត្រី មានស្រុកកំណើត នៅភូមិ ព្រែក តានប់   ឃុំ កំពង់ស្វាយ ស្រុកគៀនស្វាយ ខេត្តកណ្ដាល ។
តាមប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញ ជនរងគ្រោះជិះម៉ូតូម៉ាក ឌ្រីម សង់ ស៊េរី២០១៨ ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ1GS-9956ធ្វើដំណើរតាមបណ្តោយផ្លូវមហាវិថីសហព័ន្ធរូស្សុី​ក្នុងទិសដៅពីកើតទៅលិច ខណះមកដល់ចំណុចកើតហេតុស្រាប់តែមាន រថយន្តយីឌុប ក្បាលពណ៌ស ម៉ាក PUSO ពាក់ស្លាកលេខ ភ្នំពេញ3B-1898 ធ្វើដំណើរមកពីក្រោយហើយបានកៀរម៉ូតូបណ្តាលអោយដួលខ្ទៀត ម្ចាស់ម៉ូតូចូលក្រោមរថយន្តកិនស្លាប់យ៉ាងអាណោចអាធម័។
 ភ្លាមៗ រថយន្តបង្ករព្យាយាមបើករត់បានប្រមាណ១០០០ម៉ែត្រ ក៏ត្រូវប្រជាពរដ្ឋដេញពីក្រោយឃាត់បានទាំងរថយន្ត និងអ្នកបើកបរ ប្រគល់ឱ្យសមត្ថកិច្ចប៉ុស្តិ៍កាកាបទី២តែម្ដង ។
ក្រោយកើតហេតុ សមត្ថកិច្ចមកវាស់វែងយក រថយន្តបង្ករ និងម៉ូតូរងគ្រោះ ទៅការិយាល័យចរាចរណ៍ជើង គោកស្នងការរាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមផ្លូវច្បាប់ ។ ចំណែក សាកសពក្រុមគ្រួសារយកទៅស្រុក កំណើត ធ្វើបុណ្យតាមប្រពៃណី ៕ សុខាសែនជ័យ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print