មានម្ដាយឬឪពុកប៉ុន្មាញនាក់ទៀត! យកកូនទៅបោះចោលក្នុងទឹកហើមស្អុយរលួយទើបគេប្រទះឃើញ

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ សាកសពទារកម្នាក់ត្រូវបានគេប្រទះឃើញហើមស្អុយ អណ្ដែតលើទឹកប្រឡាយបង្កការភ្ញាក់ផ្អើល ត្រូវបានគេសង្ស័យអាចជាស្រ្តីម្ដាយឬឪពុកបង្កើតយកទៅបោះចោលនៅទីនោះ បន្ទាប់ពីបានសម្រាលកូន(សាកសព)រួចរាល់ហើយនោះ។

ហេតុការណ៍ប្រទះឃើញសាកសពទារកអណ្ដែតទឹកខាងលើ បានបង្កការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៧ និង០០នាទីព្រឹក ថ្ងៃសៅរ៍ ៩កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក្រ ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៨ ត្រង់ចំណុចទឹកប្រឡាយក្បាលហុង ជាប់ស្ទឹងពោធិ៍សាត់ ស្ថិតក្នុងភូមិក្បាលហុង ឃុំវាល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។

ប្រភពព័ត៌មាននានាជុំវិញកន្លែងនោះក៍ដូចជានគរបាលប៉ុស្ដិ៍រដ្ឋបាលវាល ដែលបានចុះស្រាវជ្រាវ និងពិនិត្យសាកសពលើកឡើងស្រឌៀងៗគ្នាថា សាកសពទារកដែលត្រូវបានគេប្រទះឃើញអណ្ដែតទឹកហើមស្អុយក្នុងប្រឡាយនេះ ភេទប្រុស អាចទើបនឹងកើតថ្មីៗហើយក៍អាចស្លាប់ទៅវិញ ប៉ុន្តែត្រូវបានគេសង្ស័យម្ដាយឬឪពុកយកទៅបោះចោលក្នុងទឹកស្ទឹងពោធិ៍សាត់ ទើបហូរតាមទឹកអណ្ដែតមកទើនៅចំណុចខាងលើនេះ ព្រោះពុំមានស្លាកស្នាមអ្វីគួរសង្ស័យក្នុងករណីអំពើរឃាត់កម្មនោះឡើយ សាកសពទារកបានយកទៅបញ្ចុះរួចរាល់ហើយ នៅភូមិបឹងយា ឃុំវាល ស្រុកកណ្ដៀង។

ទោសជាប្រភពនានានៅកន្លែងនោះ និងអាជ្ញាធរមានសមត្តកិច្ចមូលដ្ឋានអះអាងបែបនេះក្តី ក៍ប្រភពផ្សេងៗទៀតលើកឡើងផងដែរថា នេះជាទង្វើមួយដ៍សាហាវព្រៃផ្សៃបំផុតនៅក្នុងសង្គមន៍ជាតិ ព្រោះការប្រព្រិត្តឡើងបែបនេះមិនមែនអ្នកឆ្ងាយនោះទេ គឺអាចជាម្ដាយបង្កើតតែម្តងឬក៍ជាឪពុកកថាបាន ហើយស្រួលមិនស្រួលអាចបោះគ្នាចោលចូលទឹកទាំងរស់ក៍មិនដឹង ហើយបើស្លាប់ពិតមែនមុីចក៍មិនយកទៅបញ្ចុះខាតពេលប៉ុន្មានទៅ? បង្កើតមកធ្វើអ្វី? បើមិនទទួលខុសត្រូវបែបនេះ ពិតជារន្ធត់ពន់ពេកហើយក៍ជាគំរូដ៍ស្មោគរោគមួយនៅក្នុងសង្គមន៍ជាតិផងដែរ៕ ដោយ បឹុម ពិន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print