ព្យុះវាយប្រហារវៀតណាមស្លាប់និងបាត់ខ្លួនជាង៣០នាក់

ចែករំលែក៖

ព្យុះកំណាច សឺងទិញ Son Tinh បាន វាយប្រហារប្រទេសវៀតណាម បណ្តាល ឲ្យមានអ្នកស្លាប់ និងបាត់ខ្លួនជាច្រើន រួមទាំងបំផ្លាញទ្រព្យសម្បត្តិជាច្រើនផងដែរ។សារព័ត៌មានវៀតណាម បានដកស្រង់ មន្ត្រីគ្រប់គ្រងគ្រោះមហន្តរាយឲ្យដឹងថា គ្រោះទឹកជំនន់ និងគ្រោះរអិលបាក់ដី ដែល បង្កឡើងដោយព្យុះទីហ្វុងកំណាច (Son Tinh) បានសម្លាប់មនុស្សកើនឡើងដល់ ២២នាក់ហើយ ខណៈមនុស្ស១២នាក់ ទៀតបាត់ខ្លួន និង២៦នាក់រងរបួស នៅឯ តំបន់ភាគកណ្ដាល និងភាគខាងជើង ប្រទេសវៀតណាម។

អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយវៀតណាម នៅថ្ងៃចន្ទនេះ បានឱ្យដឹងថា នៅក្នុង ចំណោមជនរងគ្រោះទាំង ២២នាក់ មាន ១១នាក់ ជាអ្នកស្រុករស់នៅក្នុងខេត្តយេន បៃ (Yen Bai), ៤នាក់រស់នៅក្នុងខេត្ត សុនឡា (Son La,៤នាក់មកពីខេត្តភូថូ (Phu Tho), ២នាក់មកពីខេត្តថាញ់ហាវ (Thanh Hoa) ភាគកណ្ដាលនៃប្រទេស និងម្នាក់ទៀតមកពីខេត្ត Hoa Binh។

ចំណែកឯអ្នកបាត់ខ្លួន ១២នាក់ ក្នុង នោះមាន ៦នាក់រស់នៅក្នុងខេត្ត Yen Bai, ៣នាក់នៅក្នុងខេត្ត Thanh Hoa, ២នាក់ នៅក្នុងខេត្ត Son La និងម្នាក់នៅក្នុងខេត្ត Phu Tho។
គួរជម្រាបថា បើតាមអាជ្ញាធរវៀត ណាម ផ្ទះ ២៣១ខ្នងត្រូវបានបំផ្លាញ ហើយ .៩០០ខ្នងត្រូវជន់លិច ខណៈសត្វ ពាហនៈ ៦.៥០០ក្បាល និងមាន់ទាច្រើន ជាង ១០៦.០០០ក្បាល ត្រូវងាប់។ មិន តែប៉ុណ្ណោះ ដីស្រែ ៥,៧០០ហិកតា ក៏ត្រូវ បានបំផ្លាញ និង១១៥,០០០ហិកតាត្រូវ ជន់លិចផងដែរ៕ ម៉ែវ សាធី

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print