រថយន្តស្ទូចបុកម៉ូតូកូនទាស្លាប់ម្នាក់របួសធ្ងន់ម្នាក់នៅស្រុករលាប្អៀរ

ចែករំលែក៖

កំពង់ឆ្នាំង ៖ ស្រ្តីម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ និង ម្នាក់ទៀតរងរបួសធ្ងន់ នៅក្នុងឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍មួយដែលបង្ករឡើងដោយរថយន្តស្ទូច នៅចំណុចក្លោងទ្វារវត្តធម្មវ័ន្ត កាលពីវេលាម៉ោង ១០និង៤៥នាទី ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨ នៅកំណាត់ផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ៩៣​និង៩៤ ស្ថិតនៅក្នុងភូមិត្រពាំងអញ្ចាញ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។

សមត្ថកិច្ចបានអោយដឹងថា ជនរងគ្រោះនៅក្នុងឧប្បត្តិហេតុនេះ ម្នាក់ឈ្មោះ ឈួន ចន្ធី ភេទស្រី អាយុ២៧ឆ្នាំ ស្លាប់នៅនឹងកន្លែង និង ម្នាក់ទៀតឈ្មោះ ឈួន សំអាត ភេទស្រី អាយុ៣៩ឆ្នាំ ជនរងគ្រោះទាំងពីរនាក់រស់នៅក្នុងភូមិទ្រាជើង ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។

សមត្ថកិច្ចបានអោយដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះទាំងពីរនាក់ជិះម៉ូតូកូនទា ពាក់ស្លាកលេខកំពង់ឆ្នាំ១H-៥៦៦៨ ធ្វើដំណើរពីកើតទៅលិច នៅពេលមកដល់ចំណុចកើតហេតុក៍មានរថយន្តស្ទូចមួយគ្រឿងម៉ាកអីហ្ស៊ុយស៊ុយ ពាក់ស្លាកលេខភ្នំពេញ៣A-៣២៣០ បើកបរដោយឈ្មោះ សុន មុន្នី ភេទប្រុស អាយុ២០ រស់នៅភូមិភ្នៅលិច ឃុំព្រែកចា ស្រុកជើងព្រៃ ខេត្តកំពង់ចាម ធ្វើដំណើរច្រាស់ទិសគ្នា បើកបរក្នុងល្បឿនយ៉ាងលឿន ហើយបានបុកម៉ូតូជនរងគ្រោះ បណ្តាលអោយនារីរងគ្រោះម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែង និងស្រ្តីម្នាក់ទៀតរងរបួសបាក់ជើងម្ខាងខាងស្តាំ យកទៅសង្រ្គោះនៅមន្ទីរពេទ្យខេត្ត ។

ក្រោយពេលកើតហេតុ អ្នកបើកបរថយន្តបានបើករត់គេច តែត្រូវសមត្ថកិច្ចតាមទាន់ ចាប់បានទាំងរថយន្ត និង អ្នកបើកបរ ។ មធ្យោបាយបង្ករទាំងពីរត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកខេត្តដើម្បីរង់ចាំធ្វើការដោះស្រាយតាមនីតិវិធី ៕  ចន្ថា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print