សេតវិមានបញ្ជាក់ពីគម្រោងរៀបចំជំនួបរវាង លោកត្រាំនឹងលោកពូទីនជាលើកទីពីរនៅសេតវិមាន

ចែករំលែក៖

វិមានប្រធានាធិបតីរុស្ស៊ីបានប្រកាសថា លោកពូទីនបានទទួលនូវការអញ្ជើញ របស់ប្រធានាធិបតីត្រាំ ដើម្បីទៅបំពេញ ទស្សនកិច្ចនៅសហរដ្ឋអាមេរិក ហើយ ជំនួបលើកទីពីរនេះ នឹងត្រូវរៀបចំឡើង នៅចុងឆ្នាំ ២០១៨ នៅសេតវិមាន។

ប្រធានាធិបតីរុស្ស៊ីលោកពូទីន និង ប្រធានាធិបតីដូណាល់ ត្រាំបានជួប ពិភាក្សាគ្នាជាលើកទី ១ នៅថ្ងៃទី១៦ ខែកក្កដា នៅទីក្រុង Helsinki ដោយនៅ ក្នុងជំនួបនោះ មានរយៈពេល៤ម៉ោង។ នៅក្នុងសន្និសីទកាសែត ភាគីទាំងពីរបានប្រកាសថាទទួលបានជោគជ័យលើសពីការរំពឹងទុក ។ មេដឹកនាំទាំងពីរក៏បាន ពិភាក្សាលើបញ្ហាប្រឆាំងភេរវកម្ម និងស្ថាន ភាពស៊ីរីនិងអីុរ៉ង់ ។

យោងតាមអ្នកនាំពាក្យវិមានក្រឹមឡាំង លោក Yuri Ushakov បានបញ្ជាក់ទីក្រុង វ៉ាស៊ីនតោន និងទីក្រុងមូស្គូ បានព្រម ព្រៀងគ្នាលើភាព ចាំបាច់នៃការរៀបចំជំនួបមួយផ្សេងទៀតរវាងលោកត្រាំ និងលោក ពូទីន បន្ទាប់ពីអ្នកទាំងពីរបានជួបគ្នាក្នុងទីក្រុងហែលស៊ីនគី ប្រទេសហ្វាំងឡង់ កាល ពីសប្ដាហ៍មុន។

តែយ៉ាងណាក៏ដោយ រុស្ស៊ីមិនទាន់ត្រៀមខ្លួនសម្រាប់ការរៀបចំជំនួបថ្មីណាមួយនៅឡើយទេ។ លោក Ushakov បានគូស បញ្ជាក់ ដូច្នេះថា៖«វានៅមានជម្រើសផ្សេងទៀតក្នុងការរៀបចំជំនួបរវាងមេដឹកនាំពួកយើង…ប្រហែលជាវាអាចនឹងកើតឡើងនៅក្នុងព្រឹត្តិការណ៍អន្តរជាតិដែលលោកត្រាំ និងលោកពូទីន ត្រូវចូលរួមក៏ថា បាន»៕ ម៉ែវ សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print