ភ្លើងឆេះព្រៃនៅប្រទេសក្រិកអ្នកស្លាប់កើនឡើងដល់ទៅ៧៤នាក់

ចែករំលែក៖

មកទល់នឹងពេលនេះ មានអ្នកស្លាប់ ៧៤នាក់នៅក្នុងហេតុការណ៍ភ្លើងឆេះព្រៃជាទ្រង់ទ្រាយធំបំផុតមិនធ្លាប់មាន រយៈ ពេលជាង១ទសវត្សកន្លងមក។ ជាមួយ គ្នានេះ ប្រជាពលរដ្ឋជាច្រើននាក់ បានជាប់គាំងដោយសារតែភ្លើងឆេះព្រៃបានឡោមព័ទ្ធពួកគេ។

ពលរដ្ឋនៅក្នុងតំបន់រងគ្រោះបានឲ្យ ដឹងថា អគ្គិភ័យបានឡោមព័ទ្ធភូមិនៅជាប់ឆ្នេរសមុទ្រ បង្ខំឲ្យអ្នកភូមិរត់ចូលសមុទ្រ ដើម្បីគេចពីភ្លើង។ ភ្លើងឆេះបានរាលដាល៣កន្លែងផ្សេងគ្នា នៅតំបន់ Attica មាន មនុស្ស១០០នាក់រងរបួស និង៧៤នាក់ បានស្លាប់។ ទីតាំងនេះ បានក្លាយជាតំបន់ដែលរងការខូចខាតទាំងទ្រព្យសម្បត្តិនិងអាយុជីវិតច្រើនជាងគេនៅក្រិកចាប់តាំង ពីភ្លើងឆេះនៅតំបន់ភាគខាងត្បូង កោះ Peloponnese ឆ្នាំ២០០៧មក។

តំបន់ Attica កំពុងប្រឈមនូវផល លំបាកយ៉ាងខ្លាំង ដោយមានខ្យល់ខ្លាំង ធ្វើឲ្យសកម្មភាពស្វែងរកមនុស្ស និងជួយសង្គ្រោះជួបផលលំបាកយ៉ាងខ្លាំង។ នាយករដ្ឋមន្ត្រីក្រិកលោក Alexis Tsipras ត្រូវវិលត្រឡប់ពីដំណើរទស្សនកិច្ចមុន កំណត់នៅក្នុងប្រទេស Bosnia។

តំបន់ Attica មានពលរដ្ឋប្រមាណ ៣,៥លាននាក់ ក្នុងនោះមានរដ្ឋធានី Athens កំពង់ផែរ Piraeus និងស្រុកមួយចំនួន ទៀត។

នាង Nana Laganou ពលរដ្ឋរស់នៅ ក្នុងតំបន់បានឲ្យដឹងថា នាងបានរត់ទៅ កាន់តំបន់សមុទ្រ ដើម្បីគេចពីភ្លើងឆេះព្រៃ ហើយនេះជាលើកទី១ដែលនាងជួបប្រទះហេតុការណ៍បែបនេះ។ នៅក្នុងឆ្នាំនេះ តំបន់ជាច្រើននៅអឺរ៉ុប ប្រឈមនឹងរលក កម្តៅយ៉ាងខ្លាំង ក្នុងនោះមានប្រទេស ស៊ុយអែត ហ្វាំងឡង់ និងន័រវេសជាដើម។

ជាមួយគ្នានេះ អាជ្ញាធរក្រិកបានប្រកាសកាន់ទុក្ខរយៈពេល៣ថ្ងៃ រាប់ចាប់ពីថ្ងៃអង្គារ ទី២៤ ខែកក្កដា ឆ្នាំ២០១៨ ខណៈចំនួន អ្នកស្លាប់ដោយសារភ្លើងឆេះព្រៃនៅឯ តំបន់ Attica ស្ថិតនៅក្បែរទីក្រុងអាតែន បានកើនឡើងដល់៧៤នាក់ហើយ និង ១៨៧នាក់ផ្សេងទៀតរងរបួស។ នេះបើ តាមការចេញផ្សាយដោយសារព័ត៌មាន Channel News Aisa នៅព្រឹកថ្ងៃពុធ ទី២៥ ខែកក្កដា ឆ្នាំ២០១៨។

ភ្លើងឆេះព្រៃបានកើតឡើងតាំងតែពីរសៀលថ្ងៃចន្ទមកម្ល៉េះ ដោយវាបានបង្ខំ ឲ្យមនុស្សរាប់ពាន់ អ្នកត្រូវបង្ខំចិត្តចាក ចេញពីផ្ទះសម្បែងរបស់ខ្លួន ព្រមទាំង បំផ្លាញទ្រព្យសម្បត្តិអស់ជាច្រើនផងដែរ។ មួយវិញទៀតអាជ្ញាធរក្រិក បានក្រើនរំលឹកឲ្យប្រជាជននៅក្បែរតំបន់រងគ្រោះមានការប្រុងប្រយ័ត្នខ្ពស់ ដោយហេតុថា សីតុណ្ហ ភាពបានកើនដល់៤០អង្សាសេ ស្រប ពេលក្រុមអ្នកពន្លត់អគ្គិភ័យរាប់រយនាក់ កំពុងតស៊ូប្រយុទ្ធនឹងភ្លើងឆេះព្រៃដ៏អាក្រក់បំផុតនៅក្នុងប្រទេសក្រិកដែលមិនធ្លាប់ មានអស់រយៈពេលរាប់ទសវត្សរ៍មកនេះ។

គួរបញ្ជាក់ថា រដ្ឋាភិបាលក្រិកប្រកាសចាត់ទុកភ្លើងឆេះព្រៃនេះ គឺជាគ្រោះមហន្ត រាយ និងសោកនាដកម្មសម្រាប់ជាតិ ប៉ុន្តែមកទល់នឹងពេលនេះមិនទាន់មានការ បញ្ជាក់ថា មានមនុស្សប៉ុន្មាននាក់បាត់ ខ្លួននៅឡើយទេ៕ ម៉ែវ សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print