ខេត្តស្ទឹងត្រែង ៖ មកដល់ម៉ោង១រសៀល ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៨នេះ ទឹកទន្លេសេកុង ក្នុងខេត្តស្ទឹង ត្រែង បានបន្តកើនឡើងដល់កម្ពស់ ១២,០៦ ម៉ែត្រហើយ ខណៈកម្ពស់ ប្រកាសឱ្យប្រុងប្រយ័ត្នត្រឹម១១,៥០ ម៉ែត្រ ។ នេះបើតាមមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ។
អាជ្ញាធរបានចុះជួយសង្គ្រោះប្រជាជននៅតាមតំបន់មួយចំនួន ខ្លះត្រូវជម្លៀស និងដឹកជញ្ជូនសម្ភាររបស់ប្រជាពលរដ្ឋទៅកាន់ទីទួលមានសុវត្ថិភាពចេញពីតំបន់រងគ្រោះដោយសារទឹកជំនន់ ព្រមទាំងសាងសង់រោងប្រក់តង់ជូនពួកគាត់ស្នាក់នៅជាបណ្តោះអាសន្ន និងចែកស្បៀង ៕
...