ខេត្តមណ្ឌលគិរី : ក្មេងប្រុសអាយុ៤ខែម្នាក់ បានរងរបួសក្បាលដោយសារឪពុកមាលេងកាំភ្លើងកែឆ្នៃបាញ់ផ្លាតគ្រាប់ចំបានបញ្ជូនទៅសង្គ្រោះបន្ទាន់ភ្លាមៗនៅមណ្ឌលសុខភាពស្រុក ហេតុការណ៍ផ្លាតគ្រាប់កាំភ្លើងកែច្នៃត្រូវចំក្បាលកូនក្មេងនោះបានកើតឡើងនៅវេលាម៉ោង៥ល្ងាចថ្ងៃច័ន្ទ១១កើតខែទុតិយាសាឍឆ្នាំចសំរឹទ្ធិ ស័កព.ស២៥៦២ត្រូវនឹងថ្ងៃទី២៣ខែកក្កដាឆ្នាំ២០១៨នៅភូមិពូរ៉ាដែតឃុំស្រែអំពូមស្រុកពេជ្រាដាខមណ្ឌលគិរី។
លោកតាត់ យ៉េន អធិការនគរបាលស្រុកពេជ្រាដាបានឲ្យដឹងថាក្មេងប្រុសបង្ករលេងកភ្លើងកែរឆ្នៃឱ្យផ្លាតគ្រាប់ត្រូចំក្មងនោះឈ្មោះ ចៀន ខ្វែក អាយុ៦ឆ្នាំ ជនជាតិព្នង រស់នៅភូមិកើតហេតុខាងលើ ហើយកាំភ្លើងកែច្នៃនោះប្រើបាញ់គ្រាប់កង់(គ្រាប់ឃ្លីដែក)ខណៈពេលនោះគេយកមកបាញ់បាញ់លេងក៏បណ្តាលឲ្យផ្លាតត្រូវចំក្បាលក្មេងប្រុសនោះតែម្តង។
លោកបន្តថាក្មងប្រុសរងគ្រោះត្រូវគ្រាប់កាំភ្លើងកែរឆ្នៃផ្លាត់ចំនោឈ្មោះ កម បៀកអាយុ៤ខែរងរបួសចំក្បាល(រងរបួសស្រាល)។ ខណៈពេលកើតហេតុម្តាយក្មេងរងគ្រោះកំពុងដាំបាយជ្រូកដែលត្រូវជាបងស្រីបង្កើតជនបង្ក ហើយឲ្យប្អូនស្រីម្នាក់ទៀតអាយុ១១ឆ្នាំពរក្មេងរងគ្រោះដើរលេងនៅមុខផ្ទះ។
លោកអធិការថាម្តាយក្មេងរងគ្រោះឈ្មោះចៀន តលអាយុ១៨ឆ្នាំចំណែកឪពុកឈ្មោះប៊ុនធី កម អាយុ២១ឆ្នាំជម្ចាស់កាំភ្លើងហើយក៏ត្រូវបានសមត្ថកិច្ចហៅទាំងពីរនាក់បងប្អូនទៅអប់រំឲ្យឈប់ប្រើប្រាស់ភ្លើងកែច្នៃបន្តទៀតដែរ។
ក្មេងបង្ករដែលត្រូវជាប្អូនបង្កើតផងនោះដោយស្ថិតនៅវ័យកុមារមិនទាន់គ្រប់អាយុទទួលទោសព្រមទាំងគ្មានពាក្យបណ្តឹងផងនោះសមត្ថកិច្ចបានត្រឹមហៅអប់រំណែនាំកុំឲ្យលេងឧបករណ៏ដែលបណ្តាលឲ្យមានគ្រោះថ្នាក់នៅថ្ងៃក្រោយបន្តទៀត។
លោកឡោ សុខា ស្នងការនគរបាខេត្តមណ្ឌលគិរីបានផ្តាំផ្ញើរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលមានប្រើប្រាស់កាំភ្លើងកែច្នៃសូមបញ្ឈប់ការប្រើប្រាស់នឹងត្រូវយកទៅប្រគល់ជូនសមត្ថកិច្ចជៀសវាងការប្រើប្រាស់ដោយខុសច្បាប់ទោះជារបស់កែច្នៃយ៉ាងណាក៏ដោយតែវាអាចបង្ករឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិតយើងបាន៕ ដោយ ជីវ័ន្ត