ភ្នំពេញ៖សម្តេចតេជោហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា មានប្រសាសន៍អរគុណបងប្អូនជនរួមជាតិ និងកូនក្មួយសមាជិកសមាជិការគណបក្សប្រជាជនទូទាំងប្រទេសដែលកំពុងសស្រាក់សស្រាំសកម្មចុះយុទ្ធនាការក្នុងថ្ងៃឃោសនាបោះឆ្នោតចុងក្រោយនៅថ្ងៃនេះ។
យោងទៅលើសកម្មភាពនិងទិដ្ឋភាពជាក់ស្តែងដែលយើងបានឃើញចំពោះការគាំទ្រពីសំណាក់បងប្អូនប្រជាជនទូទាំងប្រទេស គឺយើងអាចកំណត់បាននូវជោគជ័យរបស់គណបក្សប្រជាជននៅក្នុងថ្ងៃបោះឆ្នោត ថ្ងៃទី២៩ កក្កដា ២០១៨ ខាងមុខនេះជាមិនខាន ! ។
សម្តេច បានអរគុណជនរួមជាតិ និងកូនក្មួយដែលបន្តបោះឆ្នោតគាំទ្ររូបខ្ញុំនិងគណបក្សប្រជាជន លេខ២០ ដើម្បីដឹកនាំអភិវឌ្ឍន៍កម្ពុជាអោយកាន់តែរីកចម្រើន ៕
...