ក្បួនដង្ហែយុទ្ធនាការឃោសនារកសម្លេងឆ្នោតគណៈបក្សខណ្ឌព្រែកព្នៅនៅថ្ងៃចុងបញ្ចប់

ចែករំលែក៖

ភ្នំពេញ៖ សមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជា  ខណ្ឌព្រែកព្នៅ ចូលរួមមេទ្ទីង និងដង្ហែក្បួនឃោសនារកសម្លេងឆ្នោតថ្នាក់រាជធានីភ្នំពេញសម្រាប់ថ្ងៃចុងក្រោយ នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៦សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាមកពីសង្កាត់ទាំង៥  ក្នុងខណ្ឌព្រែកព្នៅប្រមាណ១ម៉ឺន២ពាន់នាក់ដឹកនាំដោយលោកសុខសម្បត្តិប្រធានគណៈកម្មាធិការបក្សប្រជាជនកម្ពុជាខណ្ឌព្រែកព្នៅ  លោកម៉ៅបូរ៉ាអនុប្រធានប្រចាំការព្រឹកថ្ងៃទី២៧ខែកក្កដានេះបានចូលរួមក្នុងមេទ្ទីងបិទយុទ្ធនាការឃោសនា បោះឆ្នោត នៅកោះពេជ្រ ដែលមានសមាជិកសមាជិកាក្នុងរាជធានីភ្នំពេញប្រមាណ១៥ម៉ឺននាក់ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។
បន្ទាប់ពីមីទ្ទីងបានបញ្ចប់សម្ដេចប្រធានគណបក្សបានដឹកនាំក្បួនដោយថ្មើជើងចេញដំណើរពីកោះពេជ្រដើម្បីស្វាគមន៍និងថ្លែងអំណរគុណដល់សមាជិកសមាជិកការដែលបានមកចូលរួមគាំទ្រយ៉ាងច្រើនកុះករ ។   បន្ទាប់មកក្បួនដង្ហែសមាជិកសមាជិកាខណ្ឌព្រែកព្នៅបានធ្វើដំណើរទៅកាន់ មូលដ្ឋានរបស់ ខ្លួន វិញនិងបានបន្ដដង្ហែតាមដងផ្លូវសំខាន់ៗ ក្នុងមូលដ្ឋាន និងបានផ្សព្វផ្សាយពីកម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជាក្នុងអណត្តិទី៦នេះដែលមានក្លឹមសារជាច្រើនរួមមានគោរពនិងការពាររដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាការពាររបបរាជានិយមនិងរាល់សមិទ្ធផលរបស់ជាតិឱ្យបានគង់វង្សស្ថិតស្ថិរជានិរន្តរ៍លើកកម្ពស់លទ្ធិប្រជាធិបតេយ្យសេរីពហុបក្សនិងការគោរពសិទ្ធិមនុស្ស។ការពារឯករាជ្យអធិបតេយ្យ បូរណភាពទឹកដីនិងសន្តិភាពយ៉ាយរឹងមាំប្រឆាំងដាច់ខាតការជ្រៀតជ្រែករបស់បរទេសចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា។ កសាងព្រះរាជាណាចក្រកម្ពុជាជារដ្ឋដ៏រឹងមាំនិងជឿលឿនដោយផ្អែកលើច្បាប់ ធានា ការអនុវត្តច្បាប់ដោយស្មើភាពសម្រាប់ពលរដ្ឋគ្រប់រូប ពលរដ្ឋម្នាក់ៗមានសិទ្ធិពេញលេញនិងមានភារកិច្ចចូលរួមយ៉ាងសកម្មក្នុងការកសាង និងការពារមាតុភូមិ។ បន្តអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ឱ្យកាន់តែរីកចម្រើនខ្លាំងក្លា និងកាន់តែមានមូលដ្ឋានរឹងមាំដែលធានាឱ្យប្រជាជនមានជីវភាពរស់នៅយ៉ាងសមរម្យថ្លៃថ្នូរដោយចាកផុតពីភាពក្រីក្រ,ពីគ្រោះអវិជ្ជា,ពីជំងឺតម្កាត់នានា, ពីការកេងប្រវ័ញ្ច និងអំពើហិង្សាគ្រប់រូបភាព។ ពង្រឹងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបបត្តិការល្អប្រសើររវាងព្រះរាជាណាចក្រកម្ពុជាជាមួយគ្រប់ប្រទេសនិងអង្គការអន្តរជាតិនានា ដើម្បីជំរុញការអភិវឌ្ឍប្រទេសនិងបង្កើនការចូលរួមយ៉ាងសកម្មរបស់កម្ពុជាក្នុងបុព្វហេតុសន្តិភាព សន្តិសុខ ស្ថិរភាពនិងវិបុលភាពនៅក្នុងតំបន់ និងពិភពលោក ។
ក្នុងឱកាសនោះ លោក សុខ សម្បត្តិ ប្រធានគណបក្សខណ្ឌបានអំពាវនាវដល់សមាជិកសមាជិកានិងប្រជាពលរដ្ឋរស់នៅក្នុងខណ្ឌព្រែកព្នៅ ក៏ដូចជានៅក្នុងប្រទេសទាំងមូល ដែលមានឈ្មោះក្នុង បញ្ជីបោះឆ្នោតសូមអញ្ជើញទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា  នៅថ្ងៃអាទិត្យទី២៩ ខែកក្កដា ឆ្នាំ២០១៨ នេះ ព្រោះបើតាមប្រសាសន៍សម្ដេចប្រធានគណបក្សបានបញ្ជាក់ថាអ្នកដែលមិនទៅបោះឆ្នោតគឺជាអ្នកបំផ្លាញលទ្ធិប្រជាធិបតេយ្យ ៕ចាន់ធឿន


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print