សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ នឹងចូលរួមការបោះឆ្នោតនាថ្ងៃទី២៩ ខែកក្កដាខាងមុខ

ចែករំលែក៖

ភ្នំពេញ៖ មន្រ្តីអ្នកនាំពាក្យនៃគណបក្សវុនស៊ិនប៉ិច បានបញ្ជាក់ថា សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ប្រធានគណបក្សហ៊្វុនស៊ិនប៉ិច នឹងយាងពីទីក្រុងបាងកក ប្រទេសថៃ ដើម្បីចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី២៩ ខែកក្កដាខាងមុខនេះ។

លោក ញ៉េប ប៊ុនជិន អ្នកនាំពាក្យគណបក្សហ៊្វុនស៊ិនប៉ិច នៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨នេះ បានឲ្យដឹងទៀតថា សម្តេចក្រុមព្រះ នឹងយាងពីទីក្រុងបាងកកនៅល្ងាចថ្ងៃនេះ ឬខានស្អែក (ថ្ងៃទី២៨ កក្កដា) ដើម្បីមកចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ដែលនឹងបោះនៅមណ្ឌលកំពង់ចាម។ លោកបន្តទៀតថា រហូតមកដល់ពេលនេះ ព្រះរាជសុខភាពរបស់ព្រះអង្គគឺល្អប្រសើរឡើងវិញហើយ ដោយក្រុមគ្រូពេទ្យថៃបានអនុញ្ញាតអោយព្រះអង្គយាងចេញពីបន្ទប់សង្គ្រោះបន្ទាន់មកសម្រាកនៅបន្ទប់ធម្មតាហើយ។

...

សូមរម្លឹកថា សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ និងអ្នកម្នាង អ៊ុក ផល្លា បានជួបគ្រោះថ្នាក់ចរាចរណ៍លើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ២០០-២០១ នៅចំណុចភូមិអូរតាសេក ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៨។ នៅក្នុងគ្រោះថ្នាក់ចរាចរណ៍នេះ សម្តេចក្រុមព្រះ បានរងរបួសធ្ងន់ និងអង្គរក្សរងរបួស។ ចំណែកអ្នកម្នាង អ៊ុក ផល្លា បានទទួលមរណភាព៕ស តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print