ជិះម៉ូតូដល់ផ្លូវបំបែកបើកមិនប្រកាន់ស្ដាំទៅបុកម៉ូតូម្ខាងទៀតរងរបួសធ្ងន់ស្រាល៣នាក់

ចែករំលែក៖

ខេត្តស្វាយរៀង:យ៉ាងហោចណាស់បុរស៣ នាក់បានរងរបួសធ្ងន់ស្រាលដោយករណីគ្រោះថ្នាក់ចរាចរណ៏រវាងម៉ូតូបើកមិនប្រកាន់ទៅបុកម៉ូតូភាគីម្ខាងទៀតនៅផ្លូវបំបែកជាបួនកាលពី

ថ្ងៃ ព្រហតិ៍ ១៤ កើត ខែ ទុតិយាសាធ ឆ្នាំច ព.ស ២៥៦២ ត្រូវនិងថ្ងៃទី ២៦ ខែ កក្ដដា ឆ្នាំ ២០១៨ វេលាម៉ោង ៦និង២០នាទី ល្ងាច ស្ថិតក្នុងភូមិ រោងបន្លែ សង្កាត់ ស្វាយរៀង ក្រុង ស្វាយរៀង។

យោងតាមសមត្ថកិច្ចនគរបាលបានអោយកាសែតនគរវត្តដឹងថាម៉ូតូបង្កហេតុម៉ាកហុងដាសេ ១២៥ ពណ៏ ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ ១FS ៧៤០៦ បើកបរដោយឈ្មោះ អ៊ុក សុីវ៉ែន ភេទ ប្រុស អាយុ ២២ ឆ្នាំ មុខរបរ សិស្ស រស់នៅភូមិ ជាឫស្សី ឃុំ កំពង់ចំឡង ស្រុក ស្វាយជ្រំ ខេត្ត ស្វាយរៀងនិងអ្នករួមដំណើរម្នាក់ឈ្មោះ អ៊ុក សិវណ្ណ ភេទ ប្រុស អាយុ ១៨ ឆ្នាំ មុខរបរ សិស្ស រស់នៅភូមិជាឫស្សី ឃុំ កំពង់ចំឡង ស្រុក ស្វាយជ្រំ ខេត្ត ស្វាយរៀង។

ចំណែកភាគីម្ខាងទៀតម៉ាក្ស យ៉ាម៉ាហា ពណ៏ ស គ្មានផ្លាកលេខ បើកបរដោយឈ្មោះ ពត ទុតិយាសាធ ភេទ ប្រុស អាយុ ៤៨ ឆ្នាំ មុខរបរ គ្រូបង្រៀន រស់នៅភូមិ គយត្របែក សង្កាត់ គយត្របែក ក្រុង ស្វាយរៀង។

សមត្ថកិច្ចបញ្ជាក់ទៀតថានៅមុនពេលកើតហេតុមានបុរស២នាក់បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាសេ ១២៥ ពណ៏ ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ ១FS ៧៤០៦ដោយធ្វើដំណើរ

ពីកើតទៅលិច មិន្រកាន់ស្ដាំលុះដ់ផ្លូវបំបែកជាបួនស្រាប់តែទៅបុកនិងម៉ូតូម៉ាក យ៉ាម៉ាហា ពណ៏ ស គ្មានផ្លាកលេខ យ៉ាងពេញទំហឹងលាន់ដូចរន្ទះបណ្ដាលអោយរងរបួសធ្ងន់ត្រូវបានសមត្ថកិច្ចដឹក

មកព្យាបាលនៅមន្ទីរពេទ្យខេត្តស្វាយរៀងព្រមទាំងធ្វើការវាស់វែងនិងអូសយក

មធ្យោបាយម៉ូតូទាំង២គ្រឿងរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងស្វាយរៀងដើម្បីដោះស្រាយពេលក្រោយ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print