ភ្នំពេញ៖ យុវជនម្នាក់បានរងរបួសធ្ងន់ខណះជួបគ្រោះថ្នាក់ចរាចរបង្កឡើងដោយរថយន្តដឹកប្រេងរបស់ក្រុមហ៊ុនតូតាលបើកបុក។ គ្រោះថ្នាក់ចរាចរនេះបានកើតឡើងកាលពីថ្ងៃសុក្រទី២៧ខែកក្កដាឆ្នាំ២០១៨វេលាម៉ោង៤និង៣០នាទីល្ងាច នៅចំណុចមុខផ្សារបឹងបៃតង ផ្លូវសម្តេចជាសុីម ភូមិច្រេសសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។
អ្នកឃើញហេតុការបានអោយដឹងថា នៅមុនពេលកើហេតុគេឃើញមានរថយន្តដឹកប្រេងរបស់ក្រុមហ៊ុន តូតាល១គ្រឿងម៉ាកហុីណូព័ណសពាក់ស្លាកលេខភ្នំពេញ3C7582 បើកក្នុងទិសដៅពីកើតទៅលិចលុះមកល់ចំណុចកើតហេតុក៍មានយុវជនម្នាក់ជិះម៉ូតូ១គ្រឿងម៉ាកហុងដាសេ១២៥ឌ្រីមសង់ព័ណខ្មៅពាក់ស្លាកលេខភ្នំពេញ1FH5811ក្នុងទិដៅបញ្ចេាស់គ្នាពីលិចទៅកើតក្នុងល្បឿនលឿនគួសមបំរ៉ុងឆ្លងផ្លូវក៍ត្រូវរថយន្តដឹកប្រេងបុកបណ្តាលអោយរងរបួសធ្ងន់សន្លាប់ស្តូកស្តឹងតែម្តង។
ក្រោយកើតហេតុអ្នកបើកបររថយន្តបានចុះគេចខ្លួនបាត់ចំណែកជនរងគ្រោះត្រូវរថយតសាម៊ុតដឹកយកទៅសង្គ្រោះនៅមន្ទីពេទ្យ។ដោយឡែករថយតបង្កនិងមូតូសមត្ថកិច្ចបានធ្វើការវាសវែងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីដោះស្រាយគ្នានៅពេលក្រោយ៕ ដោយ៖ តុង សីហា