នៅភ្នំពេញ ប្រជាពលរដ្ឋយ៉ាងច្រើនមកឈរចាំមុខការិយា ល័យបើកទ្វា ចាំបោះឆ្នោតជ្រើសរើសតំណាងរាស្ដ្រអាណត្ដិទី៦ ឆ្នាំ២០១៨

ចែករំលែក៖

ភ្នំពេញ៖ នៅភ្នំពេញ មានប្រជាពលរដ្ឋយ៉ាងច្រើនមកឈរចាំ មុនការិយាល័យបើកទ្វា ចាំបោះឆ្នោតជ្រើសរើសតំណាងមេដឹកនាំ និងសម្រេចជោគវាសនាជាតិ ព្រោះជាថ្ងៃដែលប្រជាពលរដ្ឋគិតថា ខ្មែរត្រូវធ្វើការសម្រេចចិត្តលើជោគ វាសនាជាតិ តាមរយៈបោះឆ្នោតជ្រើសរើសតំណាងរបស់ខ្លួន ដែលធ្វើឡើងជាទៀងទាត់រៀងរាល់៥ឆ្នាំម្តង ។

នៅថ្ងៃអា ទិត្យនេះ ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត បានប្រុងប្រៀបខ្លួនរួចជាស្រេច ដើម្បីទៅបំពេញកាតព្វកិច្ចក្នុងនាមជាពលរដ្ឋល្អម្នាក់ ដែលចូលរួមបោះឆ្នោតជ្រើសរើសតំណាងគណបក្សនយោបាយ ខ្លួនពេញចិត្ត ឱ្យដឹកនាំអភិវឌ្ឍប្រទេសកម្ពុជា រយៈពេល៥ឆ្នាំទៅមុខទៀត។ ប្រជាពលរដ្ឋ ដែលជាកម្មករ និយោជិត ត្រូវបានអនុញ្ញាតឱ្យឈប់សម្រាកដោយមានប្រាក់ឈ្នួល ដើម្បីទៅចូលរួមបោះឆ្នោត ដែលពួកគេបានចាកចេញពីរាជធានីភ្នំពេញ ឬទីផ្សេងៗ ដើម្បីទៅបោះឆ្នោតនៅមណ្ឌលរបស់ខ្លួនរួចហើយចាប់តាំងពីថ្ងៃទី២៨កក្កដា។

ម្ចាស់ឆ្នោតទាំងអស់ ពេលនេះកាន់តែមានជម្រើសច្រើនជាងមុន ដោយសារការបោះឆ្នោតជាតិអាណត្តិនេះ មានគណបក្សនយោបាយចូលរួមរហូតដល់២០ ដើម្បីឱ្យពួកគាត់ជ្រើសរើស ដែលចំនួននេះបានកើនឡើងលើសច្រើនបើបៀបនឹងអាណត្តិទី៥ កាលពីឆ្នាំ២០១៣ ដែលមានត្រឹមតែ៨គណបក្សនប៉ុណ្ណោះចូលរួមប្រកួតប្រជែង។ ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាង​រាស្ត្រ​ អាណត្តិ​ទី​៦ មានពលរដ្ឋ​​មាន​សិទ្ធិ​ទៅ​បោះ​ឆ្នោត​ចំនួន​ ៨៣៨០២១៧​នាក់។ ជាមួយគ្នានេះ អាសនៈនៅអាណត្តិថ្មីនេះ មានចំនួនរហូតដល់១២៥ ដែលកើនឡើង ២អាសនៈថែមទៀត បើធៀបនឹងការបោះឆ្នោតខែកក្កដា ឆ្នាំ២០១៣ កន្លងមក៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print