ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចេញសេចក្ដីជូនដំណឹង ចំពោះ សម្តេច ឯកឧត្តម អ្នកឧកញ៉ា លោកឧកញ៉ា លោកជំទាវ លោក លោកស្រី និងសាធារណជន សូមមេត្តាជ្រាបថា ឯកឧត្តម ស ថេង អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រូវជាប្អូនបង្កើតរបស់សម្តេច បានទទួលមរណភាព នៅថ្ងៃអាទិត្យ ២រោច ខែទុតិយាសាឍ ឆ្នាំច ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង១០:៣៩នាទី ក្នុងជន្មាយុ ៦៦ឆ្នាំ ដោយរោគាពាធ ៕
![](http://nkdnews.com/wp-content/uploads/2018/07/E9922216-B6C6-4D47-9D74-A4769D0EFAF1-899x768.jpeg)