ខេត្តមណ្ឌលគិរី ៖ មន្ត្រីនគរបាលព្រំដែនម្នាក់បានស្លាប់ដោយសារអាការៈខ្យល់គរបន្ទាប់ពីផឹកស្រាពេញមួយថ្ងៃ។ ហេតុការណ៍មន្រ្តីនគបាលព្រំដែនខ្យល់គស្លាប់នោះបានកើតឡើងនៅវេលាម៉ោង០៨.៤០នាទីព្រឹកថ្ងៃច័ន្ទ៣រោចខែទុតិយាសាឍឆ្នាំចសំរឹទ្ធិស័កព.ស២៥៦២ត្រូវនឹងថ្ងៃទី៣០ខែកក្កដាឆ្នាំ២០១៨នៅចំណុចផ្សារសែនមនោម្យ ស្ថិតក្នុងភូមិកណ្តាលសង្កាត់ស្ពានមានជ័យក្រុងសែនមនោរម្យខេត្តមណ្ឌលគិរី។
លោកវរសេនីយ៏ឯក កាន់ ពេញ អធិការនគរបាលក្រុងសែនមនោរម្យបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ អៀម សាវិនភេទប្រុសអាយុ២៩ឆ្នាំមុខរបរមន្ត្រីនគរបាលការពារព្រំដែនគោកវរៈ៣០៣ ទីលំនៅភូមិចំការតែ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យខេត្តមណ្ឌលគិរី។
លោកថាបុរសរងគ្រោះនោះមុនពេលកើតហេតុបានផឹកស៊ីជាមួយមិត្តភ័ក្តក្រោយពេលទៅបោះឆ្នោតតាំងពីវេលាម៉ោង៩ព្រឹករហូតដល់វេលាម៉ោង៨.១០នាទីយប់ថ្ងៃអាទិត្យ២រោចខែទុតិយាសាឍឆ្នាំចសំរឹទ្ធិស័កព.ស២៥៦២ត្រូវនឹងថ្ងៃទី២៩ខែកក្កដា ឆ្នាំ២០១៨ បានចូលផ្ទះដោយពួកគេបានផឹកស៊ីពេញមួយថ្ងៃតែម្តងទើបគេកើតជាអាការៈខ្យល់គបែបនេះ។
លោកបន្តថាក្រោយពេល ជនរគ្រោះត្រឡប់មកដល់ផ្ទះវិញបានត្អូញត្អែថាមិនស្រួលខ្លួនហើយត្រូវសាច់ញាតិបញ្ជូនទៅមន្ទីរពេទ្យដើម្បីព្យាបាលដែរតែនៅពេលទៅដល់មន្ទីរពេទ្យជនរងគ្រោះក៏បានផុតដង្ហើមតែម្តង។
តាមក្រុមគ្រួសារបានឲ្យដឹងថាបុរសម្នាក់នេាះកន្លងមកធ្លាប់ត្រូវគេវាយបណ្តាលឲ្យផុងលលាដ៏ក្បាល ហើយសព្វថ្ងៃក្បាលបុរសខាងលើមិនមានលលាដ៏មួយផ្នែកដោយគ្រូពេទ្យបានហាមឃាត់ដាច់ខាតមិនឲ្យគេផឹកស្រាឡើយ។
បន្ទាប់ពីកើតហេតុភ្លាមៗកម្លាំងជំនាញការិយាល័យបច្ចេកទេសនិងវិទ្យាសាស្រ្តសហការណ៏ជាមួយកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងសែនមនោរម្យនិងក្រុមគ្រូពេទ្យនៃមន្ទីពេទ្យបង្អែកសែនមនោរម្យបានធ្វើការពិនិត្យសាកសពជនរងគ្រោះបានសន្និដ្ឋានថាជនរងគ្រោះស្លាប់ដោយមូលហេតុស្រវឹងស្រាខ្លាំងបណ្តាយឲ្យខ្យល់គស្លាប់តែម្តង។
ចំណែកស្លាកស្នាមនៅលើខ្លួនសពបីកន្លែងគឺស្នាកស្នាមដែលគាត់ដួលអំឡុងពេលផឹកស៊ីមិនមែនជាស្នាមដែលកើតចេញពីការវាយតបគ្នាឡើយ៕ដោយ ជីវ័ន្ត