ខេត្តស្ទឹងត្រែងៈទឹកនៅតែឡើង ធ្វើអោយពល រដ្ឋនៅតែមានការព្រួយបារម្មណ៍ យ៉ាងខ្លាំងនៅពេលទឹកថយទៅវិញ ដែលហូរចូលជនលិចគ្រប់ច្រកល្ហក តាមទីវាលទំនាបក្នុងស្រុកទាំងបួន នឹងហូរចូលក្រុងស្ទឹងត្រែង ជាបណ្តើៗ ដែលមានប្រជុំទឹកទន្លេទាំងបី គឺទន្លេសេកុង ទន្លេសេសាន នឹងទន្លេមេគង្គ ខណៈពេលទឹកបាក់ទំនប់វារីអគ្គីសនីសេពាន នឹងទំនប់សេណាមណយ នៅប្រទេសឡាវនោះ ហើយមេឃភ្លៀងមិនព្រមអន់ថយ ធ្វើឲ្យទឹកហូរចូលជនលិចគ្រប់ទីកន្លែង ជាបណ្តើៗ។
លោកប៉ាង ប៉េង ប្រធានមន្ទីធនធានទឹកនឹងឧតុនិយម បានឲ្យដឹងនៅល្ងាចថ្ងៃអង្គារ ៤រោច ទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៣១ ខែកក្តដា ឆ្នាំ២០១៨ វេលាម៉ោង៤រសៀលនេះថា ១.កម្ពស់ទឹកទន្លេមេគង្គៈព្រឹក១០.៨៤ម ល្ងាចៈ១០.៩០ម ឡើងៈ០.០៦ម
២.កម្ពស់ទឹកទន្លេសេសានៈព្រឹក៨.៥៨ម ល្ងាច៨.៨៣ម ឡើង០.២៥ម
៣.កម្ពស់ទឹកទន្លេសេកុងៈព្រឹក១១.២៦ម ល្ងាច១០.៩០ម ស្រក០.៦៤ម ហើយនៅពេលនេះទឹកភ្លៀងនៅតែបន្តភ្លៀងដោយដុំៗ ជួនតិចជួនខ្លាំង ធ្វើឲ្យទឹកឡើងឬស្រក នៅមិនទាន់ថាយ៉ាងណានោះទេ ព្រោះវាឋិតក្នុងការតាមដាន នៅកម្ពស់ទឹកជាប្រចាំ។
ដោយ!មាស សុផាត