ចិនទៀតហើយ បើករថយន្តគេចឆ្កែ ធ្លាក់ស្រែទាំងព្រលឹងនៅចុងសក់

ចែករំលែក៖

ខេត្តកំពង់ធំ ៖ បុរសជនជាតិចិនម្នាក់ បើករថយន្តឡិចស៊ីស ក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន បានរេចង្កូត ធ្លាក់ចូលក្នុងស្រែ បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ៧និង៣០ នាទីព្រឹក ថ្ងៃ អង្គារ ៤ រោច ខែ ទុតិយាសាឍ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៨ នៅលើកំណាត់ ផ្លូវជាតិលេខ៦ ត្រង់ចំណុចភូមិ ត្រើយម្យ៉ាប ឃុំប្រាសាទ ស្រុកសន្ទុក ខេត្តកំពង់ធំ។

សាក្សីឃើញហេតុការណេ៍បាននិយាយឲ្យដឹងថា មុនពេលកើតហេតុគាតឮឃើញរថយន្ត ម៉ាកឡិចស៊ីស ៤៧០ ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2M 1669 បើកបរដោយ បុរសជាជនជាតិចិនមិនស្គាល់ឈ្មោះម្នាក់ និងមានអ្នករួមដំណើរចំនួន ៣នាក់ បានធ្វើដំណើរក្នុងល្បឿនលឿនដូចហោះ តាមបណ្តោយ ផ្លូវជាតិលេខ៦ ក្នុងទិសដៅ ពីត្បូងទៅជើង។ លុះ មកដល់ចំណុចកើតហេតុជា ផ្លូវកោង អ្នកបើកបរបានជាន់ហ្វ្រាំង គេចពីសត្វឆ្កែ១ក្បាលរត់កាត់ពីមុខបណ្តាលឲ្យរថយន្តរេចង្កូតធ្លាក់ផ្លូវអូសជាង ៣០ម៉ែត្រ ចូលក្នុងស្រែ តែសំណាងល្អ គ្មានគ្រោះថ្នាក់ ដល់នរណា ម្នាក់ឡើយ ហើយរថយន្តខូចខាតតិចតួចប៉ុណ្ណោះ ។

ក្រោយកើតហេតុ អ្នកជិះក្នុងរថយន្តទាំងអស់ចុះពីលើរថយន្តទាំងព្រលឹងនៅចុងសក់ រួចបានទូរស័ព្ទហៅរថយន្តស្ទូចមួយគ្រឿង ទៅស្ទូចយករថយន្តនេះពីស្រែយកទៅជួសជុល ដោយខ្លួនឯង ៕ សហការី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print