បុរសម្នាក់ដើរទៅបេះបន្លែនៅខាងក្រោយផ្ទះត្រូវបានពស់ចំកដៃឆ្វេងបណ្ដាលឱ្យហើម

ចែករំលែក៖

ប៉ៃលិន៖បុរសចំណាស់ម្នាក់ត្រូវបានពស់ពព្លកពណ៍ខ្មៅចឹកចំបដៃឆ្វេង,ខណៈពេលដែលប្រពន្ធរបស់ គាត់បានប្រើទៅបេះបន្លែនៅខាងក្រោយផ្ទះមិនដឹងអកុលអ្វី ស្រាប់តែមានពស់មួយក្បាល
នៅនិងម្គុមស្មៅចឹកចំកដៃបណ្ដាលឱ្យចុករួចហើមភ្លាមៗ ក្រោយមករូបគាត់ក៏យកដំបងវាយពស់
នោះ ងាប់យកមកមើលដឹងថា ជាពស់ពព្លកមែន , បន្ទាប់មកក្រុមគ្រួសារក៏ដឹងយកទៅព្យាបាល
នៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិនតែម្ដង។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤និង45នាទីល្ងាចត្រូវនិងថ្ងៃទី៣១ខែកក្កដា
ឆ្នាំ២០១៨ ស្ថិតនៅចំណុចខាងក្រោយផ្ទះចំងាយ១៥ម៉ែត្រពីផ្ទះក្នុងភូមិបរហ៊ុយ,សង្កាត់បរហ៊ុយ
,ក្រុងប៉ៃលិន,ខេត្តប៉ៃលិន។ បុរសម្នាក់ដែលពស់ពព្លកចឹកនោះឈ្មោះ ឆុន ភេទប្រុសអាយុ៥១ឆ្នាំ
មុខរបរធ្វើចំការ,រស់នៅភូមិ,ឃុំកើតហេតុខាងលើ។

បើតាមសំដីបុរសរងគ្រោះបានឱ្យដឹងថា៖ នៅពេលមុនកើតហេតុរូបគាត់កំពុងអង្គុយលេងជាមួយ
បងប្អូននិងក្រុមគ្រួសារ នៅមុខផ្ទះ បន្ទាប់មកក៏ដើរទៅក្រោយផ្ទះស្រាប់តែឃើញដីខាងក្រោយផ្ទះ
ឃើញមានស្មៅដុះជាច្រើនក៏ដើរទៅបោច កំពុងតែបោចស្មៅក៏ឃើញស្លឹកទីឡល្អ ស្រែកប្រាប់
ប្រពន្ធរួចមកប្រពន្ធឱ្យបេះមក ស្រាប់តែគាត់លូកដៃបេះមិនដឹងថា មានពស់នៅម្គុមស្មៅចឹកចំកដៃ
របស់គាត់ ក្រោយមករូបគាត់ក៏យកដំបងវាយពស់ងាប់ យកមកមើលដឹងថាជាពស់ពព្លកប៉ុនមេ
ជើង ធ្វើឱ្យរូបគាត់ចុកឈឺ ខ្លាំងពេលក៏ឱ្យគ្រូខ្មែរបិតថ្នាំ ក្រោយមកឈឺចុកខ្លាំងពេលក្រុមគ្រួសារ
គាត់ក៏ដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន។ បច្ចុប្បន្នបុរសម្នាក់ដែលពស់ពព្លក
ចឹកកំពុងតែសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យតែម្ដង ៕ ស សារ៉េត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print