ខេត្តសៀមរាប ៖ នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០១៨ វេលាម៉េាង២៤និង១៥នាទី មានករណីគ្រោះថ្នាក់ចរា ចរណ៍ កើតឡើងនៅលើផ្លូវជាតិលេខ៦ ត្រង់ចំណុចភូមិចក ឃុំសង្វើយស្រុកជីក្រែង ខេត្តសៀមរាប ។
សមត្ថកិច្ចជំនាញស្រុកបានឲ្យដឹងថា ៖ គ្រេាះថ្នាក់ចរាចរណ៍នេះរវាងរថយន្តក្រុងក្រុមហ៊ុនរិទ្ធមុន្នីពាក់ស្លាកលេខភ្នំពេញ3C6855ដឹកអ្នកដំណើរចេញពីខេត្តសៀមរាបទៅភ្នំពេញ មានអ្នកដំណើរចំនួន 36 នាក់ដល់ចំណុចកើតហេតុបានគេចរថយន្តដឹកដំឡូងដែលបេីកបរស្របទិសគ្នាហេីយបានរេចង្កូតធ្លាក់ផ្លូវ ទៅខាងត្បូងផ្លូវដេាយខ្លួនឯង ។
សមត្ថកិច្ចថា ករណីនេះបានបណ្តាលឲ្យរងរបួសមនុស្ស៧នាក់ ស្រី៣នាក់ និងប្រុស៤ ក្នុងនេាះរងរបួសធ្ងន់២នាក់ ប្រុស ។ អ្នករងរបួសត្រូវបានកម្លាំងសមត្ថកិច្ចបញ្ជូនមកសង្គ្រេាះនៅមន្ទីរពេទ្យបង្អែកស្រុកសូទ្រនិគមន៍ ។ រីឯអ្នកបេីកបររថយន្តក្រុមហ៊ុនរិទ្ធិមុន្នីក្រេាយពីកេីតហេតុបានគេចខ្លួនបាត់សមត្ថកិច្ចកំពុងស្រាវជ្រាវ ។
បច្ចុប្បន្នរថយន្តសមត្ថកិច្ចជំនាញកំពុងចាត់ចែងដេីម្បីយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ៕ ប៊ុន រិទ្ធី