មេដឹកនាំកូរ៉េខាងជើងអាចនឹងទៅកាន់អាមេរិក ជាលើកដំបូង ដើម្បីចូលរួមកិច្ចប្រជុំអង្គការសហប្រជាជាតិ?

ចែករំលែក៖

នៅពេលនេះដែរព័ត៌មានស្តីពីការធ្វើ ដំណើរទៅកាន់សហរដ្ឋអាមេរិកជាលើក ដំបូង របស់មេដឹកនាំកូរ៉េខាងជើងគីម ជុងអ៊ុន ដើម្បីចូលរួម កិច្ចប្រជុំរបស់អង្គការសហប្រជាជាតិ ដែលនឹងត្រូវធ្វើឡើងនៅខែកញ្ញាខាងមុខ ។ ប្រសិនបើ ព័ត៌មានស្តីពីការទៅចូលរួមកិច្ចប្រជុំខាងលើជាការ ពិតនោះ គឺជាលើកទី១ហើយដែលមេដឹកនាំកូរ៉េខាងជើង ទៅជាន់ទឹកដីអាមេរិកចាប់តាំងពីសង្គ្រាមឧប្បទ្វីប បានបញ្ចប់ទៅ ដោយកិច្ចព្រមព្រៀងឈប់បាញ់នៅឆ្នាំ ១៩៥៣។
ក្រុមអ្នកឯកទេសវិភាគបានលើកឡើង ថា ប្រសិនបើលោកគីម ជុងអ៊ុន ព្រមទៅ ចូលរួមកិច្ចប្រជុំ របស់អង្គការសហប្រជា ជាតិនោះមានន័យថាកូរ៉េខាងជើង ពិតជា មានគោលបំណងបោះបង់បរមាណូ ដោះ ដូរយកសន្តិភាព និងការអភិវឌ្ឍ។

សារព័ត៌មានយ៉ុនហាប់របស់កូរ៉េខាង ត្បូងបានផ្សាយថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ត្រូវបានគេរាយការណ៍ ថា ទំនងជាអាចនឹងធ្វើដំណើរទៅកាន់ទីក្រុងញូវយ៉ក ដើម្បីថ្លែងសុន្ទរកថាជាប្រវតិ្តសាស្ត្រ នៅចំពោះមុខមហាសន្និបាតអង្គការសហប្រជាជាតិ (UN) នៅខែកញ្ញាខាងមុខ នេះ។
យ៉ុនហាប់ ផ្អែកលើប្រភពការទូតមួយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានឱ្យ ដឹងថា លោក គីម ជុងអ៊ុន អាចនឹងទៅចូលរួមក្នុងមហាសន្និបាតអង្គការសហប្រជាតិ បើសិនជាកិច្ចចរចារវាងទីក្រុងព្យុងយ៉ាង នឹងទីក្រុងវ៉ាស៊ីនតោនស្ដីពីការរំសាយ អាវុធនុយក្លេអ៊ែរ និងការបង្កើតស្ថិរភាពជាអចិន្ត្រៃយ៍នៅលើឧបទ្វីបកូរ៉េ មានការរីក ចម្រើនទៅមុខ។ ប៉ុន្តែ ទាំងអាជ្ញាធរកូរ៉េ ខាងត្បូង និងកូរ៉េខាងជើង មិនទាន់ធ្វើអត្ថាធិប្បាយណាមួយពាក់ព័ន្ធនឹងសេចក្ដីរាយការណ៍នេះទេ។

គួរបញ្ជាក់ថា បើតាមប្រភពខាងលើ ដដែល ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នឹងថ្លែងសុន្ទរកថានៅថ្ងៃ ដំបូងគេនៃកិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិ ដែលត្រូវនឹងធ្វើនៅថ្ងៃទី ២៥ ខែកញ្ញាខាងមុខនេះ៕  ម៉ែវ សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print