អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ឃាត់ខ្លួនជនបរទេស២១នាក់គ្មានប័ណ្ណការងារត្រឹមត្រូវនឹងចូលមករស់នៅខុសច្បាប់

ចែករំលែក៖

ភ្នំពេញ ៖កំលាំងនាយកដ្ឋានស៊ើបអង្កេត អនុវត្តន៍និតិវិធីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ឆ្មក់ចូលទៅក្នុងទីតាំងសំណង់មួយកន្លែងដើម្បីត្រួតពិនិត្យរកឃើញពលករគ្មានឯកសារ ត្រឹមត្រូវ ដើម្បីចាប់បញ្ជូនទៅស្រុកទេសវិញ។

ក្នុងប្រតិបត្តិការណ៍នោះដែរដឹកនាំដោយកម្លាំងអគ្គនាយកដ្ឋានស៊ើបអង្កេត អនុវត្តន៍និតិវិធីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍បានចុះប្រតិបិត្តិការនៅចំណុចដីឡូត៍លេខ៤៥ផ្លូវនរោត្តម ស្ថិតខាងត្បូងអង្គភាពប្រឆាំងអំពើពុករលួយក្នុងសង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ។នៅក្នុងការត្រួតពិនិត្យនេះឃើញថាមានកម្មករចំនួន៤១នាក់ក្នុងនោះជនជាតិវៀតណាម៣៤នាក់ស្រី២នាក់និងគ្មានប័ណ្ណការងារចំនួន២១នាក់ និងជនជាតិកូរ៉េ ៧នាក់មានប័ណ្ណការងារ និងច្បាប់ត្រឹមត្រូវ។

សមត្ថកិច្ចបានឲ្យដឹងថាជនជាតិវៀតណាមទាំ២១នាក់ដែលគ្មានលិខិតស្នាមត្រឹមត្រូវនោះត្រូវបានឃាត់ខ្លួនបញ្ជួនទៅ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ដើម្បីចាត់ការតាមនិតិវិធី។

ជាមួយគ្នានោះសមត្ថកិច្ចក៏បានធ្វើការអំពាវនាវនិងសុំអោយជនបទេសដែលស្នាក់នៅនិងធ្វើការត្រូវសុំច្បាប់ និង គោរពច្បាប់ ប្រទេសកម្ពុជា បើពុំនោះទេ សមត្ថកិច្ច និងចាត់វិធានការដោយពុំលើកលែងឡើយ។មិនតែប៉ុណ្ណោះសមត្ថកិច្ចក៏បានធ្វើការអំពាវនាវ ដល់ម្ចាស់ រោងចក្រ សហគ្រាស និងសិប្បកម្មនានា ទាំងអស់អោយបញ្ឈប់ការជួលកម្មករបរទេសដែលចូលមកធ្វើការដោយខុសច្បាប់បន្តទៀតនៅក្នុងការរដ្ឋាននិងសិប្បកម្ម របស់ខ្លួន បើពុំនោះទេ សមត្ថកិច្ចនិងចាត់វិធានការ ទៅតាមផ្លូវច្បាប់ចំពោះអ្នករឹងទទឹងនោះ។

ប្រសិនបើគ្មាន លិខិតស្នាមស្របទៅតាមច្បាប់អន្តោប្រវេសន៍របស់កម្ពុជាទេនោះ និងត្រូវប្រឈមមុខ បណ្តេញទៅប្រទេសដើមវិញ ។ តែមុននិងបណ្តេញចេញ សមត្ថកិច្ចកម្ពុជាបានទំនាក់ទំនងទៅមន្ត្រីស្ថានទូតរបស់ប្រទេសវៀតណាមអោយមកពិនិត្យនិងបំពេញឯកសារទទួលយកជនជាតិវៀតណាម ត្រឡប់ទៅវិញ ប្រសិនបើមន្ត្រីស្ថាន ទូតមិនទទួលស្គាល់ជនបរទេសអន្តោប្រវេសន៍ទាំងនោះក៍ត្រូវបណ្តេញចេញទៅប្រទេសដើមវិញដែរ៕ជ្រោយពេជ្រ

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print