ក្រុមហ៊ុនឧស្ម័ន Gazprom បន្តបញ្ជូន ឧស្ម័នហ្គាស ជាទ្រង់ទ្រាយធំបំផុតទៅ កាន់អឺរ៉ុប ក្នុងពេលដែល អឺរ៉ុបមានបញ្ហា ក្នុងវិស័យពាណិជ្ជកម្មជាមួយអាមេរិក។
ក្រុមហ៊ុន Gazprom របស់រុស្ស៊ីបាន បញ្ជាក់ថា នៅក្នុងខែកក្កដាកន្លងមកក្រុមហ៊ុននេះលក់ឧស្ម័នទៅកាន់អឺរ៉ុប កើនឡើង ដល់ទៅ ៥,៨ភាគរយបើប្រៀបធៀបនឹង ដំណាក់កាលដូចគ្នាក្នុងឆ្នាំ២០១៦។ ជាក់ ស្តែងឧស្ម័នហ្គាស លក់ឲ្យប្រទេសអាល្លឺម៉ង់បានកើនឡើង១២,៣ភាគរយ ,អូទ្រីស កើន
៤៨,៣ភាគរយ,ហុល្លង់កើន៥៣,៥ភាគរយនិងក្រូអាត កើនឡើង៤០,១ភាគ រយ ។ ក្រៅពីនេះក្រុមហ៊ុនក៏បាននាំឧស្ម័នទៅកាន់ប្រទេស ដាណឺម៉ាក ប៉ូឡូញ បារាំង កើនឡើងខ្ពស់នៅក្នុងខែកក្កដានេះដែរ។
ក្រុមហ៊ុន Gazprom រុស្ស៊ីបានប្រកាស ថា នឹងបង្កើនការបញ្ជូនឧស្ម័នទៅកាន់អឺរ៉ុប ឲ្យកើនឡើងដល់ ជាង២០០ពាន់លាន ម៉ែត្រគូប ក្នុងមួយឆ្នាំ។កាលពីឆ្នាំ ២០១៧ ក្រុមហ៊ុននេះបានបញ្ជូនឧស្ម័នទៅឲ្យប្រទេសតំបន់អឺរ៉ុប សរុប ១៩៤,៤ពាន់លានម៉ែត្រ គូប ក្នុងនោះមានទាំងទួរគីផងដែរ។ បណ្តាប្រទេសនៅតំបន់អឺរ៉ុបខាងលិច បានប្រើប្រាស់ឧស្ម័នពីក្រុមហ៊ុនរុស្ស៊ីដល់ទៅ៨១ភាគរយ។ ចំណែកប្រទេស តំបន់អឺរ៉ុប កណ្តាលមាន១៩ភាគរយ។
តាមការលើកឡើងរបស់ នាយកក្រុម ហ៊ុនលោក Aleksey Miller បានបញ្ជាក់ថាចំនួនថាមពលបញ្ជូនទៅឲ្យអឺរ៉ុប កន្លែងមក គឺជារឿងដ៏ល្អបំផុត។ ក្រៅពីរុស្ស៊ីអឺរ៉ុបក៏បាននាំថាមពលពីបណ្តាប្រទេសមួយចំនួនផ្សេងទៀតផងដែរ ។ថាមពលរបស់រុស្ស៊ីក៏ត្រូវបានប្រើប្រាស់នៅក្នុងទីតាំងយោធាអាមេរិក នៅអឺរ៉ុបផងដែរ។
ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីបានផ្សាយថា ក្រុមអ្នកបង្កើតច្បាប់អាមេរិក បានអំពាវនាវដល់ក្រសួងការពារជាតិឲ្យកាត់បន្ថយការអាស្រ័យទៅលើថាមពលរុស្ស៊ី នៅតាមទី តាំងយោធានៅប្រទេសអឺរ៉ុប។ តាមតួលេខ បង្ហាញឲ្យឃើញថា ថាមពលរុស្ស៊ី ជាង ៤០ភាគរយបានប្រើប្រាស់នៅទីតាំងយោធាអាមេរិកនៅអឺរ៉ុប ក៏ដូចជាអង្គការ ណាតូ។
ការអាស្រ័យភាគច្រើនទៅលើថាម ពលរបស់រុស្ស៊ី បង្កផលលំបាកដល់អាមេ រិកនៅក្នុងការ រារាំងរុស្ស៊ី ចូលទៅកាន់អឺរ៉ុប ។ ជាមួយគ្នានេះអឺរ៉ុប មិនអាចគេចវេះពីការនាំថាមពលពីរុស្ស៊ីបានឡើយ ដោយរុស្ស៊ីជាប្រទេសមានភូមិសាស្រនៅជិតអឺរ៉ុប បំផុត ។ មិនតែប៉ុណ្ណោះ អឺរ៉ុបបានប្រើ ប្រាស់ថាមពលពីរុស្ស៊ីជាយូរណាស់មកហើយ។
កន្លងមកពេលរុស្ស៊ីកាត់ផ្តាច់ការផ្គត់ ផ្គង់ ថាមពលឲ្យទៅតំបន់អឺរ៉ុប ដោយសារតែវិវាទរវាងរុស្ស៊ីនឹងអ៊ុយក្រែន ហើយអឺរ៉ុបបានចូលរួមដាក់ទណ្ឌកម្មរុស្ស៊ី។ នៅពេល នោះអឺរ៉ុប ប្រឈមនឹងវិបត្តិកង្វះថាមពល ហ្គាស ក្នុងពេលរដូវត្រជាក់មកដល់ ហើយ ពលរដ្ឋជាច្រើនគ្មាន ហ្គាសក្នុងការដុត កម្តៅ៕ ម៉ែវ សាធី