ភ្នំពេញ ៖ កម្លាំងនគរបាលខណ្ឌ ៧មករា បានឃាត់ខ្លួនជនសង្ស័យ ០១នាក់ ករណី គំរាមសម្លាប់ ដោយបង្ហោះតាមហ្វេសបុក នៅថ្ងៃសុក្រ ៧រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ០៣ខែ០៨ឆ្នាំ២០១៨ វេលាម៉ោង ០៩និង៥០នាទី នៅចំណុចផ្ទះលេខ៣១ ផ្លូវ២១៤ ភូមិ៥ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ។
ជនសង្ស័យ មានឈ្មោះ យន ពិសិដ្ឋ ភេទ ប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្រូបង្រៀន ទីលំនៅផ្ទះមិនចាំលេខ ភូមិ អូរអណ្តូង សង្កាត់ ព្រែកប្រា ខណ្ឌច្បារអំពៅ ( ធ្វើតេស្តទឹកនោមមិនមានសារធាតុញៀន ) ។
ជនរងគ្រោះ មានឈ្មោះ សុន គីមសា ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកធនាគារ អាក់ទីវ ភីភល ទីលំនៅផ្ទះលេខ៣១អឺ០ ផ្លូវ ៥១ សង្កាត់ ផ្សារថ្មីទី ៣ ខណ្ឌ ដូនពេញ ( ធ្វើតេស្តទឹកនោមមិនមានសារធាតុញៀន ) ។
វត្ថុតាងដកហូត ៖ ម៉ូតូចំនួន ០១ គ្រឿង ម៉ាក ហ្វូមម័រអិច ពណ៌ លឿង ពាក់ស្លាកលេខ ភ្នំពេញ 1GD-3145 លេខតួ+ម៉ាស៊ីន 125067, ទូរស័ព្ទចំនួន ០១ គ្រឿង ម៉ាកអាយហ្វូន៨ផ្លើស លេខ 069 848 998 ។
បច្ចុប្បន្ន ជនសង្ស័យ ខាងលើកំពុងឃាត់ខ្លួននៅអធិការដ្ឋានដើម្បីកសាងសំណុំរឿង ៕