មុខសញ្ញាចោរគាស់ផ្ទះ២នាក់ត្រូវនគរបាលខេត្តព្រះសីហនុបង្ក្រាបបាន

ចែករំលែក៖

ខេត្តព្រះសីហនុ៖ នៅរសៀលម៉ោង១៤ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៦កន្លងទៅនេះ នគរបាលព្រហ្មទណ្ឌខេត្ត សហការជាមួយ កម្លាំងអធិការដ្ឋាន នគរបាលក្រុងព្រះសីហនុ ធ្វើការអង្កេតស្រាវជ្រាវ ចាប់ជនសង្ស័យបាន ចំនូន២នាក់ ពីបទចោរកម្ម ។
លោកវរសេនីយ៍ទោស៊ុត សំអុន នាយការិយា ល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលខេត្តបានឲ្យដឹង៖អំពើចោរកម្មលួចគាស់បង្អួចយក សម្ភារៈនេះ កើតឡើងកាលពីម៉ោង០២ និង ៣០នាទីជិតភ្លឺ ថ្ងៃទី០៤ខែសីហាឆ្នាំ ២០១៦ ស្ថិតនៅភូមិ០៤ សង្កាត់៤ ក្រុងព្រះសីហនុ ។
ម្ចាស់របស់មានឈ្មោះ STANLEY  ភេទប្រុស ជនជាតិសាំងហ្គាពួ ជាមេការសណ្ឋាគារ ខូលឡាបា ។
  -ជនសង្ស័យទាំង២នាក់ មានឈ្មោះ ១.សរ ចាន់ធីរតនះ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរគ្មាន មានទីលំនៅ ភូមិ២ សង្កាត់១ ក្រុងព្រះសីហនុ (ចារីដៃដល់) ។
    ២.ហ៉ឺម វិសាល ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរគ្មាន មានទីលំនៅ ភូមិកូនសត្វ ឃុំបុស ញិញ ស្រុកទឹកឈូ ខេត្តកំពត (សហចារី) ។

  -វត្ថុតាងចាប់យកបាន ៖

   ១.ម៉ូតូម៉ាកអែប្លែត ១គ្រឿង ជាផលនៃអំពើចោរកម្ម ។
   ២.ម៉ូតូសេ១២៥ សេរីឆ្នាំ២០១៥ ១គ្រឿង ជាផលនៃអំពើចោរកម្ម ។
   ៣.ឡេបថប១គ្រឿង ជាផលនៃអំពើចោរកម្ម ។

   ករណីនេះសមត្ថកិច្ចកំពុងកសាងសំណុំរឿងតាមនិតិវិធី ដើម្បីបញ្ជូនទៅតុលាការ ។ រីឯវត្ថុ តាង លោកស្នងការបានបញ្ជាឲ្យប្រគល់ទៅម្ចាស់ដើមវិញ ៕ ឆ្លាម សមុទ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print