រថយន្ដ​ដឹកឈើ​គ្រញូង​បើក​បំ​បុក​រថយន្ដ​សមត្ថកិច្ច​ពេល​ស្ទាក់​បង្ក្រាប

ចែករំលែក៖

​ខេត្ដកំពង់ធំ​៖​ រថយន្ដ​កាម​រី​បា​ឡែ​ន​ មួយ​គ្រឿង​ដឹក​ជញ្ជូន​ឈើ​គ្រញូង​ចេញពី​ ខេត្ដសៀមរាប​ឆ្ពោះទៅ​ខេត្ដកំពង់ចាម​ ខណៈ​ដែល​កំពុង​ធ្វើ​ចរាចរណ៍​នៅ​លើ​ កំណាត់​ផ្លូវជាតិ​លេខ​៦​មក​ដល់​ចំណុច​ គល់​ស្ពាន​ព្រៃ​ប្រស់​ ស្ថិត​នៅ​ភូមិ​ ព្រៃ​ប្រស់​ ឃុំ​ព្រៃ​ប្រស់​ ស្រុក​កំពង់ស្វាយ​ ខេត្ដ​ កំពង់ធំ​ ក៏​ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​ ផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្ទោង​សហការ​ជាមួយ​កម្លាំង​តំបន់​ប្រតិបត្ដិការ​សឹក​រង​ កំពង់ធំ​ បង្ក្រាប​បាន​កាលពី​វេលា​ម៉ោង​២​ និង​៣០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ ទី​២០​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ ។​

sew-248

​លោក​ តុង​ យី​ នាយ​ផ្នែក​រដ្ឋបាល​ព្រៃ​ ឈើ​បានឱ្យ​ដឹង​ថា​ មុន​ពេល​ឃាត់​រថយន្ដ​ នេះ​បាន​លោក​បាន​ទទួល​ព័ត៌មាន​ពី​ បណ្ដាញ​ថា​មាន​រថយន្ដ​ប្រភេទ​កាម​រី​ បា​ឡែ​ន​ ពណ៌​ស្ករ​ មួយ​គ្រឿង​ពាក់​ស្លាក​ លេខ​ភ្នំពេញ​2AC-4578​ ដឹក​ជញ្ជូន​ឈើ​ ប្រណីត​ដោយ​ខុសច្បាប់​ចេញពី​ខេត្ដ​ សៀមរាប​ហើយ​ក៏​បាន​រាយការណ៍​ជូន​ លោក​ សាយ​ ណូ​រ៉ា​ ព្រះរាជអាជ្ញា​រង​អម​ សាលាដំបូង​ខេត្ដកំពង់ធំ​ទើប​កិច្ច​សហ​ ការ​បង្ក្រាប​បទល្មើស​នេះ​បាន​ចាប់ផ្ដើម​តាំងពី​ម៉ោង​១​រំលង​អធ្រាត្រ​រហូត​ដល់​ ម៉ោង​២​និង​៣០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ ថ្ងៃ​ទី​១០​ ខែវិច្ឆិកា​ ទើប​អាច​បង្ក្រាប​ រថយន្ដ​ដឹក​បទល្មើស​នេះ​បាន​ ។​

លោក​ បាន​បន្ដ​ថា​ ពេល​ដែល​សមត្ថកិច្ច​មេព្រៃ​ ដាក់​កម្លាំង​ស្ទាក់​ចាប់​នៅ​ស្ពាន​កំពង់ថ្ម​ រថយន្ដ​ដឹក​បទល្មើស​នេះ​បាន​បើក​ត្រឡប់​ក្រោយ​ចូល​វត្ដ​ទួល​វិហារ​ដើម្បី​លាក់​ ខ្លួន​ ។​ ក្រោយមក​ក៏​បាន​បើក​ត្រឡប់​ក្រោយ​ ទៅ​ខេត្ដសៀមរាប​វិញ​ទើប​លោក​បញ្ជា​ឱ្យ​មន្ដ្រី​របស់​លោក​ដាក់​រថយន្ដ​ញំ​ង​នៅ​កណ្ដាល​ស្ពាន​ព្រៃ​ប្រស់​ ។​ ចំណែកឯ​រថ​ យន្ដ​ដឹក​បទល្មើស​បាន​បើក​បុក​យ៉ាង​ពេញទំហឹង​បណ្ដាល​ឱ្យ​រថយន្ដ​របស់​មេព្រៃ​ខូចខាត​យ៉ាងដំណំ​ហើយ​ជនល្មើស​មាន​រថយន្ដ​ ចំនួន​៥​គ្រឿង​យក​មក​បិទមុខ​បិទ​ក្រោយ​ បង្ក​ផលវិបាក​ដល់​សមត្ថកិច្ច​។​ មិន​តែ​ ប៉ុណ្ណោះ​ថែម​ទាំង​បាន​រំដោះ​យក​បក្ខពួក​ ម្នាក់​ដែល​សន្លប់​ក្នុង​ហេតុការណ៍​បើក​ បុក​រថយន្ដ​របស់​សមត្ថកិច្ច​ ។​

​បើ​តាម​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា​ ក្រុម​រថយន្ដ​ដឹក​បទល្មើស​ឈើ​គ្រញូង​នេះ​ គឺជា​ក្រុម​របស់​សមត្ថកិច្ច​មួយ​រូប​នៅ​ ខេត្ដកំពង់ធំ​ដែល​ជា​ឈ្មួញ​រកស៊ី​ដឹកឈើ​ គ្រញូង​និង​រត់ការ​ដឹកឈើ​គ្រញូង​ដុះ​ស្លែ​យូរ​មក​ហើយ​ ។​

​មន្ដ្រី​ដែល​ចុះ​បង្ក្រាប​បទល្មើស​ខាង​ លើ​បានឱ្យ​ដឹង​ថា​ ករណី​ចុះ​បង្ក្រាប​រថ​ យន្ដ​ដឹកឈើ​ប្រណីត​នេះ​សមត្ថកិច្ច​រឹបអូស​បាន​ឈើ​គ្រញូង​ចំនួន​៣០​ដុំ​ស្មើនឹង​៧០០​គីឡូក្រាម​ ដែល​លាក់​ទុ​ក្នុង​រថយន្ដ​កាម​រី​ បា​ឡែ​ន​ត្រូវ​បាន​បញ្ជូន​យក​ទៅ​រក្សា​ទុក​ នៅ​ផ្នែករ​ដ្ឋា​បាល​ព្រៃឈើ​ស្ទោង​ ។​ ចំណែក​អ្នក​បើករថយន្ដ​ដឹក​បទល្មើស​ឈើ​ប្រណីត​ត្រូវ​បាន​បក្ខពួក​រំដោះ​ចេញពី​កន្លែង​កើតហេតុ​ហើយ​សមត្ថកិច្ច​បាន​និង​កំពុង​តាម​ចាប់ខ្លួន​ខណៈ​សមត្ថកិច្ច​បាន​ស្គាល់​អត្ដសញ្ញាណ​មេខ្លោង​រកស៊ី​ដឹកឈើ​ខុស​ ច្បាប់​ប្រចាំ​ខេត្ដកំពង់ធំ​ដែល​ជាម​ន្ដ្រី​ សមត្ថកិច្ច​នោះ​ ៕​

sew-335

...

ដោយ៖ ប៊ុ​ន​ រិ​ទ្ធី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print