ភ្នំពេញ ៖ ប្រុសម្នាក់បានស្លាប់និងស្រីម្នាក់រងរបួសធ្ងន់ត្រូវបានគេប្រទះឃើញដេកដួលនៅក្នុងថ្លុកឈាម សង្ស័យគ្រោះថា្នក់ចរាចរណ៏ដោយរថយន្តបុករួចបើករត់គេចបាត់សម្រោល ។ នៅលើកំណាត់ផ្លូវព្រះសុធារស ស្ថិតមុខស្ថានទូតសូវៀត ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ហេតុការណ៏ភា្ញក់ផ្អើល កាលពីវេលាម៉ោង២និង២០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី៨កក្តដាឆ្នាំ២០១៥ ។
ប្រភពពត៌មានពីកន្លែងកើតហេតុឱ្យដឹងថា ជនរងគ្រោះប្រុសស្រីដែលជាមា្ចស់ម៉ូតូម៉ាក ស្តេបទាំង២នាក់នោះ ពុំត្រូវបានគេសា្គល់អត្តសញ្ញាណទេ ។ ហើយបុរសរងគ្រោះដោយមានសារភាពរបួសធ្ងន់ធ្ងរពេកដោយ ផុងលលាដ៍ក្បាល ត្រូវបានសា្លប់បាត់បង់ជីវិតរយៈពេល១ម៉ោងក្រោយមក បនា្ទប់ពីរថយន្តសាមុយដឹកបញ្ជូនចូលទៅដល់មន្ទីរពេទ្យកាលម៉ែត រីឯស្ត្រីដែលជាអ្នករួមដំណើរជាមួយបាក់ជើង ។
ប្រភពពត៌មានពីបុរសអ្នករត់ម៉ូតូឌុបមា្នក់អះអាងថាមុនពេលកើតហេតុបនា្ទប់ពីជនរងគ្រោះប្រុសស្រី២នាក់ខាងលើ ។ បានបើកបរម៉ូតូរបស់ខ្លួនតាមបណ្តោយផ្លូវសុធារសពីត្បូងទៅជើង រួចបានវ៉ានិងម៉ូតូគាត់ទៅមុខមុនបាត់ លុះពេលដែលគាត់មកដល់មុខស្ថានទូតសូវៀត ក៏ប្រទះឃើញអ្នកប្រុសស្រីទាំង២នាក់នេះដេកដួលនៅក្នុងថ្លុកឈាមលើថ្នល់តែមង្ត ។
ក្រោយមកសមត្ថកិច្ចបានចុះមកត្រួតពិនិ្យហើយសន្និដ្ឋានថា ជនរងគ្រោះអាចត្រូវរថយន្តបុកចំពីមុខពេញទំហឹង ព្រោះកង់ម៉ូតូផ្នែកខាងមុខរួញខ្ទេចជាប់និងម៉ាស៊ីន។ ហើយបើមើលតាមកន្លែងកើតហេតុ ជនរងគ្រោះដេកដួលវិញគឺត្រូវរថយន្តបុកអូសជាង១០ម៉ែត្រ ទើបបណ្តាលឱ្យជនរងគ្រោះរបួសធ្ងន់ទាំងពីរនាក់ ។ ដោយបុរសជាអ្នកបើកម៉ូតូផុងលលាដ៍ក្បាល ចំណែកឯស្រ្តីដែលរួមដំណើរជាមួយបាក់ជើងឆ្វេង ។ ក្រោយកើតហេតុជនរងគ្រោះទាំង២នាក់ ត្រូវរថយន្តសាមុយគ្លីនិកឯកជន ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែតទាំង២នាក់ តែជាអកុសលបុរសដែលជាអ្នកបើកម៉ូតូពេលទៅដល់ មន្ទីរពេទ្យបាន១ម៉ោងក៏បានដាច់ខ្យល់ស្លាប់ ។ ចំណែកឯម៉ូតូជនរងគ្រោះត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកបណ្តោះអាសន្ននៅប៉ុស្តិ៍ទន្លេបាសាក់រងចាំម្ចាស់ម៉ូតូមកទទួល ៕
ប្រុសស្រី២នាក់ត្រូវបានគេប្រទះឃើញដេកដួលនៅក្នុងថ្លុកឈាមសង្ស័យរថយន្តបុករួចបើករត់គេចបាត់សម្រោល
...