ឃាត់រថយន្តធុនយក្សផ្ទុកលើសទម្ងន់មួយគ្រឿងទាំងយប់ បើកឆ្លងកាត់ស្ថានីជញ្ចីងថ្លឹងរយន្តអូរពងមាន់ដើម្បីផាកពិន័យ

ចែករំលែក៖

ខេត្តស្ទឹងត្រែងៈ រថយន្តធុនយក្យផ្លូវប្រាំ១គ្រឿង ប្រភេទ(V1)កាច់ចង្គេះផ្ទុកលើសទម្ងុន ទិសដៅចេញពីខេត្តព្រះវិហារ បម្រុងទៅកាន់ខេត្តកំពង់ចាម រត់លើផ្លូវជាតិលេខ០៩ ឆ្លងកាត់ស្ពានមេគង្គ នឹងឆ្លងខេត្តស្ទឹងត្រែង រួចឆ្លងចូលផ្លូវជាតិលេខ៧ មកដល់ស្ថានីជញ្ចីងថ្លឹងរថយន្ត អូរពងមាន់ត្រូវបានឃាត់ទុក ដើម្បីធ្វើការត្រួតពិនិត្យ ដោយសារឃើញរថយន្តនោះ ផ្ទុកលើសទម្ងន់ខុសបច្ចេកទេស ទើបមន្ត្រីប្រចាំការនៅស្ថានីជញ្ចីង ធ្វើការឃាត់នៅវេលាម៉ោង១១.២៣នាទីយប់ ថ្ងៃអង្គារ៍ ១១រោច​ ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៨ នៅស្ថានីជញ្ចីងថ្លឹងរថយន្តអូពងមាន់ ស្ថិតក្នុងភូមិរាជានុកូល សង្កាត់ ក្រុង ខេត្តស្ទឹងត្រែង។

ជុំវិញរឿងនេះលោករស់ សុខាន់ ប្រធានជញ្ចីងទើបនឹងឡើងកាន់ដំណែងថ្មី បានជាង៣ខែមិនអាចសុំការបំភ្លឺបានទេនៅភ្លាមៗនោះ ព្រោះលោកជាប់សំរាន្តលុងលក់ស្រួលមិនអាចងើបបកស្រាយឬបំភ្លឺឲ្យអ្នកសារព៍ត៌មានអស់ចម្ងល់បានទេ បែជាទុកឲ្យកូនមន្ត្រីជញ្ចីងមកប្រាប់ថាលោកដេកហើយ ហើយលេខទូរស្ទព៍នោះក៍កូនមន្ត្រីជញ្ចីងនោះមិនហៀនឲ្យដែរ។

ហើយបើតាមការឲ្យដឹងពីរ កូនមន្ត្រីជញ្ចីងម្នាក់នោះ បាននិយាយថាៈ នេះជារថយន្តប្រភេទ(V1) កាច់ចង្គេះ ក្បាលរម៉កពាក់ស្លាកលេខ ព្រះសីហនុ 3A.2707 កន្ទុយរើម៉កពាក់ស្លាកលេខ ភ្នំពេញ.4A.2489 ដឹកអំបិលទេ ដោយសារដឹកលើសទម្ងន់ ខាងជញ្ចីងចល័តនៅឃុំសំអាងបានថ្លឹងរួចហើយដឹងថាលើស ទើបមកដល់ស្ថានីជញ្ចីងនេះមិនបានធ្វើការថ្លឹងទៀតនោះទេ ទើបធ្វើការឃាត់តែម្តងទៅ ទុកធ្វើការត្រួតពិនិត្យនៅពេលព្រឹក នឹងផាកពិន័យទៅតាមច្បាប់។

មន្ត្ត្រីនោះបាននិយាយទៀតថា លោកប្រធានជញ្ចីងលោកសំរាកហើយ មិនអាចចេញមកជួបនឹងអ្នកសារព៍ត៌មានបានទេនៅពេលនេះ មន្ត្រីដដែលបានបន្តថា តាមច្បាប់រថយន្តប្រភេទ(V1)នេះ ក្នុងការផ្ទុកទម្ងន់បើគិតទាំងតួ រយន្តនឹងទំនិញសរប់៤៤តោន។

ភ្លាមៗនោះលោកសរ គឹមណាត ប្រធានមន្ទីសាធារណៈការខេត្ត បានឲ្យដឹងភ្លាមៗ ទាំងយប់ឆ្លើយឆ្លងតាមទូរស្ទព៍ ឲ្យដឹងថាបញ្ហាឃាត់រថយន្តខាងលើនោះ លោកអត់ដឹងទេព្រោះគេមិនបាន រាយការណ៍មកលោកឡើយ ហើយក្នុងការដឹកលើសទម្ងន់គេត្រូវឃាត់ ដើម្បីត្រួតពិនិត្យរួចធ្វើការផាកពិន័យទៅតាមច្បាប់ ហើយក្នុងនោះភាគីខាងរថយន្ត ក៍ធ្វើកិច្ចសន្យាមិនឲ្យដឹកលើសទៀតទេ រួចរើទម្លាក់ចេញមិនឲ្យទៅទាំងបែបនេះបានទេ ហើយថវិការដែលផាកនោះត្រូវដាក់ទៅឲ្យក្រសួងទាំងអស់ មិនអាចទុកឲ្យមន្ត្រីណាហៀនល្មើសច្បាប់ទៀតបានទេ។

លោកបានបញ្ចាក់ទៀតថាៈប្រធានជញ្ចីងចាស់ត្រវបានដកចេញហើយ ប្រធានថ្មីនេះឈ្មោះរស់ សុខាន់ ទើបតែឡើងបាន៣ខែជាងទេ ហើយបើមានបញ្ហាអីត្រូវ ទទួលខុសត្រូវដោយខ្លួឯង បើធ្វើខុសនឹងនិតិវិធីច្បាប់ត្រូវដូរឬដកចេញដោយស្វាយប្រវត្តន៍ទៀតហើយ ដូចលោកប្រាក់ សោភ័ណ្ឌ ប្រធានជញ្ចីងមុនចឹង ដោយឃើញភាពអវិច្ចមានច្រើន មុនៗ ទើបថ្នាក់លើតម្រូវឲ្យដាក់កម្លាំងជម្រុះមានមន្ត្រីសាលាខេត្ត មានមន្ត្រីសាធារណៈការក្រសួង មានមន្ត្រីនគបាលខេត្ត មានមន្ត្រីកងរាជអាវុធហត្ថខេត្ត នឹងមន្ត្រីរបស់មន្ទីសាធារណៈការខេត្តបូកនឹងប្រធានជញ្ចីងផងនៅទីនោះ ហើយថែមទាំងបំពាក់កាមេរ៉ា សុវត្ថិភាពគ្រប់កន្លែងទៀតផង ៕ ដោយ!មាស សុផាត


ចែករំលែក៖
ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print