សមត្ថកិច្ចគយនិងអាវុធហត្ថចុះពិនិត្យទីតាំងឃ្លាំងស្តុកទំនិញមួយកន្លែងសង្ស័យមានរបស់អត់ច្បាប់

ចែករំលែក៖

ភ្នំពេញ៖ សមត្ថកិច្ចគយនិងអាវុធហត្ថចុះពិនិត្យទីតាំងឃ្លាំងស្តុកទំនិញមួយកន្លែងសង្ស័យមានរបស់អត់ច្បាប់ហើយក៍លាក់ការយ៉ាងសម្ងាត់ផងដែព្រោះបង្អែកទៅលើជំនាញហើយក៍គ្មានការសហការជាមួយអាជ្ញាធរមូលដ្ឋានភូមិ សង្កាត់ ខណ្ឌចូលរួមនោះទេ។ដោយប្រើរយះពេលពិនិត្យស្ទើពេញមួយថ្ងៃ។

ទីតាំងឃ្លាំងស្តុកទំនិញមួយកន្លែងដែលគេសង្ស័យថាមានរបស់អត់ច្បាប់លាក់ទុកនោះគេឃើញកម្លាំងសមត្ថកិច្ចគយនិងអាវុធហត្ថចុះមមកពិនិត្យកាលពីម៉ោង ១២និង៣០នាទីថ្ងៃទី០៨ខែសីហាឆ្នាំ២០១៨នៅចំណុចផ្លូវបេតុង២៨គ្រួសារភូមិរោងចក្រសង្កាត់គោកឃ្លាងខណ្ឌសែនសុខ។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលនៅក្បែលកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថាក្នុងឃ្លាំងខាងលើគឺមិនដឹងថាមានទំនិញអ្វីខ្លះនោះទេដោយយូៗឃើញមានរថយន្តធំៗចេញចូលម្តងនិងឃើញតែបិតទ្វារឃ្លាំងនិងរបងខាងក្រៅជិតឈឹងរហូតលុះដល់ថ្ងៃទី៨ខែសីហាឆ្នាំ២០១៨នេះស្រាប់តែឃើញកម្លាំងសមត្ថកិច្ចគយនិងអាវុធហត្ថចុះមកពិនិត្យប៉ុន្តែមិនមានប្រភពណាមួយដឹងថាពិនិត្យលើមុខទំនិញអ្វីនោះទេហើយក៍មិនដឹងដែថាក្នុងនោះមានទំនិញប៉ុន្មានមុខទេដែលអត់ច្បាប់នោះ។
ប៉ុន្តែអ្វីដែលជាការគាត់សម្គាល់នោះគឺសមត្ថកិច្ចគយនិងអាវុធហត្ថមិនបានសហការណ៍ជាមួយសមត្ថកិច្ចឬក៍អាជ្ញាធរក្នុងមូលដ្ឋានឡើយសូម្បីក្រុមអ្នកយកព័ត៌មានក៍មិនអនុញ្ញាតិអោយចូលទៅបរិវេណខាងក្នុងឃ្លាំងឡើយដោយបិតទ្វាហើយស្ងាត់ៗនៅខាងក្នុង។

ពាក់ព័ន្ធករណីកម្លាំងដែលដែលចុះមកឆែកឆេរនិងត្រួតពិនិត្យទំនិញក្នុងឃ្លាំងខាង លើភ្នាក់ងារព័ត៌មានយើងមិនអាចសុំការបកស្រាយឬក៍សាកសួរព័ត៌មានលម្អិតពីមន្ត្រីគយក៍ជាកម្លាំងអាវុធហត្ថដែលចុះមកទីតាំងខាងលើនោះបានទេព្រោះពេលសមត្ថកិច្ចគយចុះមកពិនិត្យនោះទំនងដូចជាខ្លាចបែកធ្លាយបញ្ហាអ្វីមួយដែលប៉ះពាល់ដល់ប្រយោជន៍របស់ពួកគាត់ហើយមើលទៅទើបមានការលាក់បាំងបែបនេះព្រោះសូម្បីតែអាជ្ញាធរមូលដ្ឋានក៍មិនសហការណ៍អោយចូលរួមដែ៕ដោយ៖ តុង សីហា

...

 

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print