នាយករដ្ឋមន្ត្រី​ថៃ​ អបអរសាទរ​សម្តេច​តេជោ​ ដែល​ទទួល​ជ័យជំនះ​ក្នុង​ការ​បោះឆ្នោត​ យ៉ាង​ច្រើន​លើស​លប់​អាចគ្រប់គ្រង​អាសនៈ​ទាំងអស់​ក្នុង​រដ្ឋសភា​

ចែករំលែក៖

ភ្នំពេញ​ ៖ លោក​ ប្រាយុទ្ធ​ ចាន់អូចា​ នាយករដ្ឋមន្ត្រី​ថៃ​ផ្ញើសារលិខិត​ ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដែលទទួលបានជ័យជំនះ និងការគាំទ្រយ៉ាងច្រើនលើសលប់ ក្នុងការបោះឆ្នោតជ្រើសតាំង​តំណាងរាស្រ្ត នីតិកាលទី៦ កន្លងទៅនេះ។

ក្នុងសារលិខិតរបស់លោកនាយករដ្ឋមន្រ្តីថៃ ផ្សព្វផ្សាយ​នៅ​ថ្ងៃ​នេះ​ បង្ហាញ​ថា​ “ក្នុងនាមរដ្ឋាភិបាល និងប្រជាជនថៃ ខ្ញុំមានកិត្តិយសសូមសម្តែងនូវក្តីអបអរសាទរយ៉ាងកក់ក្តៅជូនចំពោះសម្តេចតេជោ និងគណបក្សប្រជាជនកម្ពុជា ដែលទទួលបានជ័យជំនះយ៉ាងច្រើនលើសលប់ ក្នុងការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត”។

នាយករដ្ឋមន្ត្រី​ថៃ​ បានបង្ហាញជំនឿចិត្តទៀតថា លោកជឿជាក់ថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន និងអាណត្តិថ្មីរបស់ សម្តេចតេជោ ប្រទេសកម្ពុជានឹងបន្តរីកចម្រើននាឆ្នាំបន្តបន្ទាប់ទៀតខាងមុខ។

លោកសូមអបអរសាទរផងដែរចំពោះសម្តេចតេជោ និងអាជ្ញាធរមានសម្ថតកិច្ចពាក់ព័ន្ធរបស់កម្ពុជាទាំងអស់ ចំពោះការរៀបចំការបោះឆ្នោតប្រកបដោយជោគជ័យ។

ប្រទេសថៃ ក្នុងនាមជាអ្នកជិតខាងមួយដ៏ជិតស្និទ្ធ សូមបញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្តបន្តពង្រឹងចំណងមិត្តភាពយូរអង្វែង និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយកម្ពុជា ដើម្បីផលប្រយោជន៍រួមសម្រាប់ប្រជាជនយើងទាំងពីរ។

សូម​បញ្ជាក់​ថា កម្ពុជាបានរៀបចំការបោះឆ្នោតដោយជោគជ័យជាស្ថាពរ កាលពីថ្ងៃអាទិត្យ ចុងខែកក្កដា។ ការបោះឆ្នោតនេះ មានការចូលរួមដោយអ្នកសង្កេតការណ៍ជាតិ អន្តរជាតិច្រើនជាងមុន ហើយត្រូវកោតសរសើរថា ធ្វើឡើងដោយរលូន គ្មានអំពើហិង្សា សេរី ត្រឹមត្រូវ និងយុត្តិធម៌។

សំឡេងឆ្នោតនេះ គណបក្សប្រជាជនកម្ពុជាទទួលបានច្រើនជាងគេ គឺមានចំនួនរហូតដល់ទៅ ៤,៨៧៥,១៨៩នាក់ ស្មើនឹង ៧៦.៧៨ភាគរយ។ តាមរយៈសំឡេងឆ្នោតនេះ បើគេគណនារកចំនួនអាសនៈតាមរូបមន្ត ក្នុងច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ គឺគណបក្សប្រជាជនអាចគ្រប់គ្រងអាសនៈនៅក្នុងរដ្ឋសភាទាំង ១២៥តែម្តង៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖ ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print