ខេត្តរតនគិរីៈ យុវជនកូនភ្លោះពីរនាក់បងប្អូនបបួលគ្នាផឹកថ្នាំកណ្ឌៀរសំលាប់ខ្លួនដោយខឹងនិងឪពុកម្តាយរបស់ខ្លួនស្តីបន្ទោសរឿងដើរលេងមិនជួយធ្វើការងារផ្ទះសោះតែអកុសល្យប្អូនបានស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យឯបងជួយង្គ្រោះរួចផុតជីវិត។
ហេតុការណ៍កូនភ្លោះផឹកថ្នាំសម្លាប់ខ្លួននេះបានកើតឡើងនៅវេលាម៉ោង៧.៣០នាទីយប់ ថ្ងៃពុធ ១២ រោចខែទុតិយាសាឍឆ្នាំចសំរឹទ្ធិស័កព.ធស២៥៦២ត្រូវនឹងថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៨នៅភូមិព្រួក ឃុំបាតាង ស្រុកលំផាត់ ខេត្តរតនគិរី។
ប្រភពពីមន្រ្តីនគរបាលផ្នែកសណ្តាប់ធ្នាប់ស្រុកលំផាត់បានឲ្យដឹងថាករណីកូនភ្លោះ២នាក់ធ្វើអត្តឃាតខាងលើនេាះ ទី១.ឈ្មោះ ញ៉ាញ់ មាស អាយុ២៥ឆ្នាំ ជនជាតិខ្មៃរ មុខរបរកសិករ(ត្រូវជាបង)ជួយសង្គ្រោះរួចផុតជីវិត។
ទី២.ឈ្មោះ ញ៉ាញ់ ទូច អាយុ២៥ឆ្នាំ ជនជាតិខ្មែ មុខរបរកសិករ(ត្រូវជាប្អូន)បានស្លាប់ក្រោយពេលបញ្ជូនដល់មន្ទីរពេទ្យបង្អែកខេត្តរតគិរី។
សាកសពត្រូវបានក្រុមគ្រួាសាររៀបចំធ្វើបុណ្យតាប្រពៃណីនិងម្នាក់ទៀតកំពុងសំរាកព្យាបាលនៅមន្ទីពែទ្យខេត្ត៕ ដោយ ជីវ័ន្ត