ខេត្តស្ទឹងត្រែងៈកម្ពស់ទឹកនៅតែធ្វើឲ្យបងប្អូនមានការព្រួយបារម្ភ នៅចំពោះមុខព្រោះមេឃនៅតែបង្អោព្រះភិរុណនៅតែមក ទឹកនៅតែឡើងមិនព្រមថយសោះ ធ្វើឲ្យជោរជនលិច លុងបំផ្លាញ ផលដំណាំនឹងសត្វពាហនៈគ្មានទីជំរក នៅក្នុងស្រុកទាំងបួន នឹងក្រុងមួយ រួមប្រាំក្នុងខេត្តស្ទឹងត្រែង។
តាមការបញ្ចាក់ពីរលោកប៉ាង ប៉េង ប្រធានមន្ទីរធនធានទឹកនឹងឧតុ និយមខេត្តបានឲ្យដឹងនៅថ្ងៃពុធ ១២កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិ ស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៨ ខែ៨ ឆ្នាំ២០១៨នេះថា កម្ពស់ទឹកទន្លេមេគង្គព្រឹកនេះ ១០.៦៧ម ល្ងាចម្សិល១០.៦៥ម ឡើង០.០២ ទន្លេសេសានព្រឹកៈ ៩.០៣ម ល្ងាចម្សិល៩.៥២ម ស្រក ០.៤៨ម ទន្លេសេកុងព្រឹកៈ៨.១៨ម ល្ងាច់ម្សិល៨.១៨ម ឡើង០.៣៦ម។
កម្ពស់ទឹកនៅតែធ្វើឲ្យបងប្អូន ប្រជាពលរដ្ឋយើងមានការព្រួយបារម្ភ ព្រោះមេឃនៅតែភ្លៀង ធ្វើឲ្យកម្ពស់ទឹកមិនអាចស្រកបានទេ តាមសេចក្តីប្រកាសរបស់ក្រសួង ធនធានទឹក នឹងឧតុនិយមបានព្យាករណ៍ កម្ពស់ទឹកនឹង ហក់ឡើងនៅថ្ងៃខាងមុខ១.២ថ្ងៃទៀត ក្នុងនោះមានខេត្តស្ទឹងត្រែង ខេត្តក្រចេះ ខេត្តកំពង់ចាម ទន្លេមេគង្គក្រោម នឹងបឹងទន្លេសាប ហើយក្នុងខេត្តស្ទឹងត្រែងយើង កម្ពស់ទឹកនឹងឡើងដល់១០.៧៩ ម៉ែត្រ ហើយម្យ៉ាងវិញទៀតនោះទ្វារទឹក ទំងអស់ត្រូវបានបើកវិញហើយ ក្រោយពីរការមួយរយះដើម្បីដាក់ម៉ាស៉ីនប៊ូមរំដោះទឹកចេញពីរអូរ។
លោកបន្តទៀតថាដោយមានមានការសំណូម ពរពីរបងប្អូនប្រជាពលរដ្ឋ នឹងលោកអភិបាលក្រុងផងនោះ តែលោកនៅតែបារម្ភចំពោះបញ្ហា បើកទ្វារទឹកនេះវាខុសជំនាញ បច្ចេកទេសរបស់លោកហើយ ព្រោះអីទឹកឡើងគឺវាបុកចូលតាមអូរ នឹងដៃអូរតូចៗវានឹងហូរចូលទៅកាន់ទីទំនាបលឿនបំផុតទៀតផង ធ្វើឲ្យងាយលិច លុងបង្កគ្រោះថ្នាក់ដល់បងប្អូនដែលរស់នៅទីនោះទៀតផង នឹងបំផ្លាញផលដំណាំពួគគាត់ទៀតផង។
ជុំវិញរឿងនេះលោកម៉ែន គង់ អ្នកនាំពាក្យសាលាខេត្ត បានឲ្យដឹងនៅល្ងាចថ្ងៃទី៩ ខែសីហានេះថាៈ បញ្ហាទ្វារទឹកទាំង៣ដែលបាន បើកនោះព្រោះយើងឃើញស្ថានភាពទឹក បានថយហើយទើបបើកឲ្យទឹកហូរចេញ តែពេលនេះឬទៅមុខទៀត បើទឹកនឹងឡើងចូលស្មើដើម ឬក៍ឡើងហួសការកំណត់ យើងនឹងធ្វើការបិតទ្វារទឹកឡើងវិញ ហើយម៉ាស៉ីនប៊ូមទឹកទាំង៣នៅគោលដៅស្រាប់ នឹងធ្វើការប៊ូមរំដោះទឹកចេញ ពីរក្នុងអូរបន្តទៀតដើម្បីជួយ សង្គ្រោះប្រជាពលរដ្ឋជាបន្ទាន់។
ប្រជាកសិករម្នាក់ឈ្មោះសេង គឹមឡេង រស់នៅភូមិកាំងមេម៉ាយ សង្កាត់ព្រះបាទ ក្រុង ខេត្តស្ទឹងត្រែង បាននិយាយថាគាត់កំពង់មានការ ព្រួយបារម្ភព្រោះគាត់បានកំពង់តែ ដកស្ទូង ខណៈទឹកកំពង់ហក់ឡើង ជាបន្តបន្ទាប់ធ្វើឲ្យលិចស្រូវសន្ទូងអស់ជាបណ្តើៗ ហើយបើទឹកនៅតែបន្តឡើងទៀត នឹងលិចស្រូវសន្ទូងរលួយអស់ ជាក់ជាមិនខានគាត់ត្រូវប្រឈមនឹងខ្វះស្រូវអង្គរហូប ព្រោះគាត់គ្មានមុខរបរអ្វីក្រៅពីធ្វើស្រែនោះទេ៕ដោយ!មាស សុផាត