បុរសម្នាក់ជិះម៉ូតូទៅបុកបង្គោលភ្លើងស្តុបគៀបជាប់រងរបួសរលាត់ដៃជើង

ចែករំលែក៖

ភ្នំពរញ៖ បុរសម្នាក់ជិះម៉ូតូMSXមួយគ្រឿងរេចង្កូតទៅបុកបង្គោលភ្លើងស្តុបបណ្តាលឲ្យគៀបជាប់និងបង្គូលចរាចរណ៍ពីដើមទៀតទៅមុខលេងរួចម្ចាស់រងរបួសរលាត់ដៃជើង។
ហេតុការណ៍នេះកើតឡើងកាលពីលេវាម៉ោង១០-៤០នាទីយប់ថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវ២៨៩ កែងផ្លូវ៥២៨ ក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
តាមប្រភពព័ត៏មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ គរឃើញបុរសម្នាក់ជិះម៉ូតូMSXមួយគ្រឿងពណ៏សលាយខ្មៅពាក់ស្លាកលេខត្បូងឃ្មុំ1B-4837ធ្វើដំណើរតាមបណ្តោយផ្លូវ២៨៩ទិសដៅពីជើងត្បូងលុះមកដល់កែងនិងផ្លូវ៥២៨ចំណុចកើតហេតុខាងលើបានរេចង្កូតមកខាងស្តាំជ្រុលទៅបុកបង្គោលភ្លើងស្តុបពេញទំហឹងបណ្តាលជនរងគ្រោះបោកក្បាលនិងបង្គូលភ្លើងស្តុប សំណាងបានមួកសុវត្ថភាពការពារបានត្រឹមតែរងរបួសរលាត់ដៃជើងតិចតួច។ចំណែកម៉ូតូបានគៀបជាប់និងបង្គោលចរាចរណ៍ពីដើមទៀតដែលនៅជាប់និងបង្គោលភ្លើងស្តុបខូតខាតផ្នែកខាងមុខយ៉ាងដំណំ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ដោយពិនិត្យមើលទៅមិនប៉ះពាល់ដល់សម្បត្តិរដ្ឋទើបសមត្ថកិច្ចឲ្យប្រពលរដ្ឋជួយទាញម៉ូតូចេញរួចឲ្យម្ចាស់ហៅ រឺុម៉កម៉ូតូកង់បីយកម៉ូតូទៅជួសជុលដោយខ្លួនឯង៕ សុខាសែនជ័យ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print