ប្តី​ស្លាប់​និង​ប្រពន្ធ​របួស​ធ្ងន់​ ដោយសារ​រថយន្ត​ស៊ីទែន​បុក​ជាមួយ​គោ​យន្ត​

ចែករំលែក៖

សៀមរាប​៖​ប្តីបានស្លាប់និង​ប្រពន្ធរងរបួសធ្ងន់ត្រូវបញ្ជូនទៅសង្គ្រោះ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចររថយន្តស៊ីទែនរបស់ក្រុមហ៊ុន​ PTT បុក​ជាមួយ​គោយន្ដ​ ។

ហេតុការណ៍នេះ​ កើតឡើងកាលពីរសៀលថ្ងៃ០៩​ ខែសីហា​ លើផ្លូវជាតិលេខ៦​ ខាងកើតស្ពានបឹង​ក្រមោល​ ភូមិបឹងក្រមោល​ ឃុំសង្វើយ ស្រុកជីក្រែង។

សមត្ថកិច្ច​ ​បញ្ជាក់​ថា​ រថយន្តសុីទែនប្រេងក្បាលសណ្តោងពណ៌ស​ ផ្លាក​លេខភ្នំពេញ3E-0279បើក
ពីលិចទៅកើតបានបុក គោយន្តកែឆ្នៃ ពីក្រោយ​ ។

ប្រភពបន្តថា ក្រោយកើតហេតុអ្នកបើកបររថយន្ត គេចខ្លួនបាត់​ ។ ចំណែកគោយន្តកែឆ្នៃដាក់ម៉ាសុីន​កិនស្រូវ ពាក់​ផ្លាក​លេខស្វាយរៀង6A-1021។

អ្នកបើកបរគោយន្តឈ្មោះ​ គាត គា ភេទប្រុសអាយុ៤០ឆ្នាំ​ រស់​នៅភូមិកកោះ​ ឃុំគោកធ្លកក្រោម ស្រុកជីក្រែង ស្លាប់ និងប្រពន្ធ ឈ្មោះ ហ៊ួន ធន់
អាយុ៤១ឆ្នាំ ។

សមត្ថកិច្ចបញ្ជាក់ថា មូលហេតុរថយន្តសណ្តោងបើក​លឿន ទើបបណ្តាល​ឱ៣កើតហេតុបែបនេះ។ក្រោយពេលជំនាញវាស់វែង រថយន្តនិងគោយន្ត យកមករក្សានៅអធិការនគរបាលស្រុករង់ចាំដោះស្រាយ៕ ប៊ុន រិទ្ធី

...

attachments

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print