ស្រុកចំនួន៣ក្នុងខេត្តស្វាយរៀងកំពុងប្រឈមបញ្ហាកង្វះទឹកសម្រាប់ធ្វើស្រែ​បង្កបង្កើន​ផល​ដំណាំ

ចែករំលែក៖

ខេត្ត​ស្វាយរៀង ៖ ក្នុង​ខេត្ត​ស្វាយរៀង​ចាប់តាំងពី​ដើមរដូវ រហូត ដល់​ខែ​សីហា​ទៅហើយ ក៏​នៅ​មាន​ឃុំ​ចំនួន​៨​ទៀត ក្នុង​ស្រុក​កំពង់​រោទ៍ ស្រុក​ស្វាយជ្រំ និង​ស្រុក​រមាស​ហែក បាន​នឹង​កំពុង​ទទួល​រង​នូវ​គ្រោះរាំងស្ងួត បំផ្លាញ ស្រូវ​ដំណាំ និង ជួប​បញ្ហា​កង្វះ​ទឹក​សម្រាប់ធ្វើ​ការងារ​បង្កបង្កើន​ផល​ដំណាំ​នៅ​ដើម​រដូវវស្សា​នេះ​នៅឡើយ ធ្វើឲ្យប្រជាពលរដ្ឋមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះស្រូវស្រែរបស់ពួកគាត់ ។

​លោក គឹម សាវុធ ប្រធាន​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​ខេត្ត ស្វាយរៀង​នាពេល​ថ្មីៗ​កន្លងទៅនេះ​បាន​ប្រាប់ឲ្យដឹងថា ខេត្ត​ស្វាយរៀង​ចាប់តាំងពី​ដើម​រដូវវស្សា​រហូតមក​ដល់​ខែ​សីហា​ឆ្នាំ​២០១៨​នេះ​នៅ​ទូទាំង​ខេត្ត ទទួល បាន​របប​ទឹកភ្លៀង​ចំនួន ៧៨៩ ម​.​ម សម្រាប់​ឲ្យ​កសិករ​បង្កបង្កើន​ផល បន្ថែម​ពីលើ​ប្រពន្ធ័ធារាសាស្ត្រ ដែល​មាន​នៅ​ពាសពេញ​ខេត្ត​តែ ប៉ុណ្ណោះ​ ហើយ​នៅក្នុង​ឆ្នាំ​២០១៨​នេះ​ដែរ​នៅក្នុង​ខេត្ត​ស្វាយរៀង​មាន​ភូមិ​ចំនួន​២២​ភូមិ​ក្នុង ឃុំ​ចំនួន​៨ នៃ​ស្រុក​កំពង់រោទ៏ និង ស្រុក​រមាស​ហែក បាន​នឹង​កំពុង​ប្រឈម​បញ្ហា​កង្វះ​ទឹក​សម្រាប់​ធ្វើស្រែ​បង្កបង្កើន​ផល​ដំណាំ និង​នៅ​ប៉ុន្មាន​សប្តាហ៏​នេះ​ដែរក៏​នៅ​មាន​ឃុំ​មួយចំនួន ទៀត​នៃ​ស្រុក​ស្វាយជ្រំ ក៏​បាន​ប្រឈម​បញ្ហា​កង្វះ​ខាត​ទឹក​បំប៉ន សន្ទួ​ង ដែល​បាន​សាប ព្រោះ​រួចហើយ​ផងដែរ ។

​ជុំវិញ​នៃ​ការជីក​ស្តារ​ប្រឡាយ​មេ​នាំ​ទឹក​មក​សង្គ្រោះ​ស្រូវ​នេះដែរ​តំណាង​ប្រជាពលរដ្ឋ​នៅក្នុង​ឃុំ​ក្រោលគោ ក៏​បាន​សម្តែង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា​ព្រមទាំង​ថ្នាក់ដឹកនាំ​ខេត្ត​និង​ក្រសួង​ធនធានទឹក​ និង​ឧតុនិយម​ ដែល​បាន​យកចិត្តទុកដាក់​ជាមួយ​ប្រជា​កសិករ ​ដែល​បាន​នឹង​កំពុង​ជួប​នូវ​ទុក្ខលំបាក​ក្នុង​ការងារ​បង្កបង្កើន​ផល​ហើយ​ជួប​នូវ​គ្រោះ​រាំងស្ងួត​ជាក់ស្តែង​ដូច​នៅពេល​បច្ចុប្បន្ន​នេះ​គឺ​មាន​ការដឹក​គ្រឿងចក្រ មក​ស្តារ​ប្រឡាយ​ដើម្បី​នាំ​ទឹក​មក​ដើម្បី​សង្គ្រោះ​ស្រែ​ស្រូវ​របស់​ប្រជាកសិករ​រាប់រយ​ រាប់ពាន់​ហិកតា​នៅតាម​បណ្តា​ស្រុក​មួយចំនួន ក្នុង​ខេត្ត​ស្វាយរៀង​ ។ ​

លោក​ប្រធាន​មន្ទីរ​បាន​បញ្ជាក់បន្ថែម​ថា ៖ គ្រោះធម្មជាតិ​រាំងស្ងួត បញ្ហា​កង្វះ​ទឹក​ប្រើប្រាស់​ក្នុង​ការបង្កបង្កើន​ផល​នៅ​ខេត្ត​បណ្តា​ភូមិ ឃុំ​និង​ស្រុក​មួយចំនួន​ក្នុង​ខេត្ត​ស្វាយរៀង រហូតមកដល់ បច្ចុប្បន្ន នេះ​នៅ​ពុំទាន់​មាន​សភាព​ធ្ងន់ធ្ងរ​នៅឡើយ​ទេ ដោយសា​មាន​កង​អន្តរា​គម​ន៏​របស់​មន្ទីរ​បាន​បញ្ចុះ​គ្រឿងចក្រ​ទៅ ជីក​ស្តារ​ប្រឡាយ មេ​នាំ​ទឹក​ក្នុង​ភូមិសាស្ត្រ​គោលដៅ​រាំងស្ងួត​រួចរាល់​ហើយ​ផង​ដែរ ​ដើម្បី កុំឲ្យ​ខូច​ខា​ច​ភោគផល​ដំណាំ​របស់​ប្រជាកសិករ ៕ យឹម សុថាន


ចែករំលែក៖
ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print