ខេត្តក្រចេះ ៖ គ្រោះថ្នាក់ចរាចរណ៍មួយ ដែលបង្កឡើងដោយអ្នកបើកបររថយន្តកូរ៉េដឹកត្រីបុកជាមួយរថយន្តសាំយុង បណ្តាលឲ្យមនុស្ស៥នាក់រងរបួសធ្ងន់ស្រាល នៅលើផ្លូវជាតិលេខ៧ក្រចេះ-ស្ទឹងត្រែង ត្រង់ចំណុចភូមិដីសម្បទានគាំពី ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ នាព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៨នេះ ។
សមត្ថកិច្ចឲ្យដឹងថា ភ្លាមៗមិនទាន់ស្គាល់អត្តសញ្ញាណជនរងគ្រោះទេ ខណៈបញ្ជូនទៅសង្គ្រោះនៅមន្ទីរ ពេទ្យ ។ ចំណែកអ្នកបើករថយន្តបង្កហេតុឈ្មោះ យ៉ យាំឡាំ ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅសង្កាត់រកា កណ្ដាល ក្រុងក្រចេះ ត្រូវបានឃាត់ខ្លួន ។
សមត្ថកិច្ចបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះបង្កឡើងដោយអ្នកបើកបររថយន្ដកូរ៉េដឹកត្រី បើក លឿនហើយជែងក្នុងស្ថានភាពផ្លូវមិនអំណោយផល ក៏ជ្រុលបុកជាមួយរថយន្ដសាំងយ៉ុង ក្នុងទិសដៅ បញ្ច្រាសទិសគ្នាពីជើងទៅត្បូង បណ្ដាលឲ្យមនុស្ស៤នាក់រងរបួសធ្ងន់ និងម្នាក់ទៀតរងរបួសស្រាលក្នុងនោះ ស្ត្រីចំនួន២នាក់ ៕ nkd