បុរសម្នាក់រងរបួសធ្ងន់ដោយសារបើកម៉ូតូបុកបុកខឿនស្ពានអាកាស៧មករា

ចែករំលែក៖

ភ្នំពេញៈ បុរសម្នាក់ បើកម៉ូតូលឿនជ្រុលចង្កូតទៅបុកខឿនស្ពានអាកាស៧មករា បណ្តាលឲ្យរងបួសធ្ងន់សន្លប់ស្ដូកស្ដឹង ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោងជាង១០យប់ ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅក្នុងសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

អ្នកឃើញហេតុការណ៍ នៅកន្លែងកើតហេតុបានឲ្យដឹងថា គេឃើញបុរសម្នាក់បានបើកម៉ូតូ ម៉ាក Honda Dream ពាក់ស្លាកលេខ ព្រៃវែង 1C-8169 យ៉ាងលឿន តាមបណ្តោយផ្លូវសហព័ន្ធរុស្សី ក្នុងទិសដៅពីកើតទៅលិចឡើងស្ពាន៧មករាខណះមកចំណុចកើតហេតុ បានជ្រុលចង្កូតម៉ូតូ ទៅបុកខឿនស្ពានអាកាសបណ្តាលឲ្យដួលម៉ូតូសន្លប់ស្ដូកស្ដឹង ។

បន្ទាប់ពីកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានទៅដល់កន្លែងកើតហេតុ រួចទំនាក់ទំនងទៅកាន់រថយន្តគិលានសង្គ្រោះគ្លីនិកឯកជនហុងហាក់​ មកដឹកជនរងគ្រោះទៅព្យាបាល ចំណែកម៉ូតូរបស់ជនរងគ្រោះ ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលទឹកល្អក់១ ដើម្បីរងចាំសាច់ញាតិមកយកទៅវិញ៕ជ្រោយពេជ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print