រាជរដ្ឋាភិបាលអាណត្តិទី៦ នឹងបន្តខិតខំកសាង​សមិទ្ធផល​ជាច្រើនថែមទៀត ដើម្បីកម្ពុជា​កាន់តែរីក​លូតលាស់ជឿនលឿនទៅមុខ

ចែករំលែក៖

ភ្នំពេញ​៖​សម្តេច​តេជោ​ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​ ចុងសប្ដាហ៍​ថ្ងៃ​អាទិត្យ​ទី​១២​ ខែ​សីហា​ នេះ​ មាន​ប្រសាសន៍​ថា​ រាជរដ្ឋាភិបាលអាណត្តិទី៦ នឹងបន្តខិតខំកសាង​សមិទ្ធផល​ជាច្រើនថែមទៀត ដើម្បីកម្ពុជា​ទាំងមូលកាន់តែរីកលូតលាស់ជឿនលឿនទៅមុខ​ ។

ហ្វេសប៊ុក​ផេក​សម្តេច​តេជោ​ ផ្សាយ​ថា​ ថ្ងៃសម្រាកចុងសប្តាហ៍បានមកដល់ទៀតហើយ ហើយឱកាសនៃដំណើកំសាន្តក៏មានកាន់តែច្រើនសម្រាប់បងប្អូនជនរួមជាតិ។

កម្ពុជាយើងពេលនេះគឺជាទិសដៅទេសចរណ៍ដែលទាក់ទាញបំផុតទាំងទេសចរណ៍បរទេស និងទេសចរណ៍ក្នុងស្រុក។ នៅពេលដែលបណ្តាញផ្លូវថ្នល់ និងស្ពានតូចធំត្រូវបានកសាងខ្វាត់ខ្វែងទូទាំងប្រទេស គឺបានផ្តល់ឱកាសអោយពលរដ្ឋទៅកំសាន្តនៅតំបន់រមណីយដ្ឋានជិតឆ្ងាយកាន់តែងាយស្រួល និងមានសុវត្ថិភាព។

អរគុណបងប្អូនកូនក្មួយដែលបានចូលរួមថែរក្សាសមិទ្ឋផលជាតិ និងចូលរួមថែរក្សាសន្តិភាពសម្រាប់ប្រទេសជាតិយើងទាំងមូល។ រាជរដ្ឋាភិបាលអាណត្តិទី៦ នឹងបន្តខិតខំកសាងសមិទ្ឋផលជាច្រើនថែមទៀត ដើម្បីកម្ពុជាទាំងមូលកាន់តែរីកលូតលាស់ជឿនលឿនទៅមុខ!ជូនពរបងប្អូនសប្បាយរីករាយថ្ងៃចុងសប្តាហ៍ !៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print