ជិះម៉ូតូលឿនពេកគេចពីរទេះលក់ប្រហិតជ្រុលទៅបុកម៉ូតូមួយគ្រឿងទៀតរងរបួសធ្ងន់

ចែករំលែក៖

ភ្នំពរញ៖ បុរសម្នាក់ជិះម៉ូតូលឿនពេកខ្វះការប្រុងប្រយ័ត្នគេចពីរទេះលក់ប្រហិតរេចង្កូតទៅបុកម៉ូតូមួយគ្រឿងជិះដោយបុរសម្នាក់ស្របទិសដៅគ្នាពីក្រោយដួលបោកនិងថ្នល់រងរបួសធ្ងន់។
ហេតុការនេះកើតឡើងកាលពីវេលាម៉ោង១១យប់ថ្ងៃទី១២ខែសីហាឆ្នាំ២០១៨ស្ថិតនៅចំណុចមុចខារ៉ាអូខេនគរសំរិទ្ធិ តាមបណ្តោយផ្លូវ១៨២ក្នុងសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
តាមប្រភពព័ត៏មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុ គេឃើញបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកស៊ុយស៊ុគីសូឃុនពណ៏ខ្មៅពាក់ស្លាកលេខភ្នំពេញ1T-7833បើកបរទិសដៅពីលិចទៅកើតលុះមកដល់ចំណុចកើតហេតុខាងលើបានគេចពីរទេះលក់ប្រហិតមកខាងឆ្វេងដៃជ្រុលចង្កូតបុម៉ូតូមួយគ្រឿងទៀតម៉ាកហុងដាស្កុបពីពណ៏ក្រហមពាក់ស្លាកលេខភ្នំពេញ1GV-8074ជិះដោយបុរសម្នាក់នៅខាងមុខស្របទិសដៅគ្នាពេញទំហឹងបណ្តាលឲ្យដួកបោកនិងថ្នល់រងរបួសធ្ងនត្រូវបានរថយន្តសង្គ្រោះក្លីនីករស្មីដឹកយកទៅសង្គ្រោះភ្លាមៗ។
ក្រោយកើតហេតុកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកវាស់វែងយកម៉ូតូទាំងពីគ្រឿងទៅរក្សាទុកនៅអធិការ​ដ្ឋាននគរបាលខណ្ឌទួលគោករងចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕សុខាសែនជ័យ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print