យេ យេ មានទំនុកចិត្តខ្លាំងដល់ម្លឹងពេលជួបចាន់ណា រ៉ូណាន លើកដំបូង

ចែករំលែក៖

ភ្នំពេញ៖ តារាសម្តែងកញ្ញា យេ យេ ចាប់ផ្តើមរីករមុខមាត់ខ្លាំងក្នុងចង្កោមអ្នកសិល្បៈ។ ថ្មីៗនេះនាងសម្រេចចិត្តទទួលថតភាពយន្តខ្នាតធំថ្មីរឿង ឯណាខ្មោច? ដែលនាងបង្ហាញក្តីជឿជាក់ខ្លាំងនឹងការដឹកនាំសម្តែងភាពយន្តរបស់ផលិតករវ័យក្មេងរូបនេះ។

យេ យេ ផ្អាកការទទួលថតភាពយន្តជាច្រើនរឿងបន្តបន្ទាប់គ្នាក្រោមហេតុផលមិនអាចលៃពេលវេលាគ្រប់គ្រាន់បាន និងការចរចាតម្លៃមិនត្រូវគ្នា។ ប៉ុន្តែថ្មីៗនេះនាងសម្រេចចិត្តទទួលយកការសម្តែងភាពយន្តខ្នាតធំថ្មីដែលសហការផលិតដោយលោកចាន់ណា រ៉ូណាន និងផលិតកម្ម LD Pictureគឺរឿង ឯណាខ្មោច? ។ តារាមាឌធំរូបនេះបញ្ជាក់ថា ក្នុងឆ្នាំនេះ នាងបដិសេធមិនទទួលថតភាពយន្តជាច្រើនរឿងមកហើយព្រោះតែរឿងខ្លះចំណាយពេលវេលាថតយូរ ដែលមិនអាចធ្វើឲ្យនាងលៃលកពេលវេលាបាន ហើយរឿងខ្លះក៏ស្ទាក់ស្ទើរ ព្រោះតែតម្លៃហាក់មិនត្រូវរ៉ូវគ្នា។

នាងបញ្ជាក់ថា ភាពយន្តដែលនាងសម្រេចចិត្តថតជាថ្មីនេះគឺសមស្របទៅនឹងអ្វីដែលនាងចង់បាន ហើយអ្វីដែលនាងពេញចិត្តខ្លាំងគឺសមត្ថភាពដឹកនាំរឿងរបស់ផលិតករវ័យក្មេងលោក ចាន់ណា រ៉ូណាន ដែលធ្លាប់ធ្វើឲ្យផ្ទុះនូវភាពយន្តបន្តបន្ទាប់ដូចជារឿង កំណត់ហេតុនាងនាថ និងរឿង សសរកន្លោង ជាដើមបើទោះបីជានេះគឺជាលើកដំបូងដែលនាងបានចូលរួមសម្តែងភាពយន្តដែលដឹកនាំដោយផលិតកររូបនេះក៏ដោយ។ នាងបញ្ជាក់ដែរថា ភាពយន្តថ្មីនេះនាងមានសាច់រឿងលេងច្រើន ប្លង់ចាប់អារម្មណ៍ បែបកំប្លែងៗដែលនាងជឿជាក់ថា គ្រប់ផ្នែកនៃភាពយន្តមួយនេះ នឹងធ្វើឲ្យទស្សនិកជនចាប់អារម្មណ៍ខ្លាំងនៅពេលចាក់បញ្ចាំង។

លោក ចាន់ណា រ៉ូណាន វិញបានលើកឡើងថា នៅក្នុងភាបយន្តនេះតួអង្គសំខាន់ៗជាច្រើនដូចជាលោកទ្រីតារាវុធកញ្ញាសួងស៊ីធឿនលោកភីម៉ៃកញ្ញាយេយេលោកសាតាន់លោកដូរីកូជាដើម។ ក្នុងនោះ យេ យេ គឺជាតារាសំខាន់មួយដែលនាងសម្តែងពោរពេញដោយភាពកំប្លុកកំប្លែង និងគួរជាទីចាប់អារម្មណ៍។

លោកថាការសម្រេចចិត្តជ្រើសរើសយកនាងព្រោះតែមានមានប្រជាប្រិយភាព សមទៅនឹងសាច់រឿងរបស់លោកនិពន្ធ ហើយលោកក៏ជឿជាក់លើសមត្ថភាពនៃការសម្តែង និងការចូលរួមសហការល្អរបស់នាងនៅពេលចេញថត។

លោកថាភាពយន្តនេះអាចនឹងចំណាយពេលនៃការថតនៅតំបន់ព្រៃភ្នំដែលមានទេសភាពល្អប្លែកមិនធ្លាប់បានផលិតករផ្សេងចេញទៅថតដល់និងនៅទីក្រុងបូករួមជាមួយសាច់រឿងថ្មីប្លែកបច្ចេកទេសខ្ពស់ប្រមូលផ្តុំដោយតារាសម្តែងធ្លាប់មានឈ្មោះបោះសំឡេងនោះភាពយន្តនេះនឹងអាចក្លាយជាភាពយន្តថ្មីប្លែកថ្មីជាចំណីអារម្មណ៍របស់ទស្សនិកជន។

លោកថាភាពយន្តនេះ គ្រោងនឹងបញ្ចប់ការផលិតនិងដាក់បញ្ចាំងនៅចុងឆ្នាំ២០១៨នេះ តែម្តងហើយលោកជឿជាក់ថានិងមិនធ្វើទស្សនិកជន ដែលទន្ទឹងរង់ចាំស្នាដៃថ្មីរបស់លោកខកបំណងនោះទេ ៕ វឌ្ឍនា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print