ខ្សែការពារ Gerard Pique ប្រកាសចូលនិវត្តន៍ពីក្រុមជម្រើសជាតិអេស្ប៉ាញ

ចែករំលែក៖

កីឡាករ Gerard Pique ខ្សែការពារក្រុមBarcelona បានសម្រេចចិត្តចូល និវត្តន៍ពីក្រុមជម្រើសជាតិអេស្ប៉ាញហើយដោយអះអាងថា គាត់ចង់ផ្តោតការយកចិត្តទុកដាក់ មួយរយភាគរយលើក្លិបវិញ។

ខ្សែការពារវ័យ៣១ឆ្នាំរូបនេះក៏បានប្រាប់ពីមូលហេតុផ្សេងទៀតដែលធ្វើឲ្យគាត់សម្រេចចិត្តឈប់លេងឲ្យក្រុមជម្រើសជាតិអេស្ប៉ាញទៀតដោយសារតែគាត់ធុញនឹងការរិះគន់ពី សំណាក់អ្នកគាំទ្រ និងសារព័ត៌មាន។ Gerard Pique បាននិយាយបន្តទៀតថា “ខ្ញុំពិតជាទទួល បានពេលវេលាដ៏ល្អខ្លាំងណាស់ដែលបានលេងឲ្យក្រុមជម្រើសជាតិដោយមានឱកាសលេងនៅWorld Cupផង និងយ៉ូរូផង។ តែពេលនេះខ្ញុំចង់ផ្តោតការលេងរបស់ ខ្ញុំតែជាមួយនឹងក្លិបBarcelonaនោះទេ។ខ្ញុំនៅសល់តែ២ទៅ៣ឆ្នាំទៀតទេ ដែលអាចលេងឲ្យក្រុមBarcelonaហើយខ្ញុំនឹងខិតខំលេងជាមួយនឹងក្រុមនេះ ឲ្យកាន់តែទទួលបានជោគជ័យ” ។

គួរបញ្ជាក់ថា Pique បង្ហាញខ្លួនបាន១០២ប្រកួតឲ្យក្រុមជម្រើសជាតិអេស្ប៉ាញ ធ្លាប់លេងនៅក្នុងកម្មវិធីWorld Cup៣ដង និងយ៉ូរូ២ដង ហើយលទ្ធផលគាត់ធ្លាប់ ឈ្នះជើងឯកWorld Cup២០១០ និងយ៉ូរូឆ្នាំ២០១២ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print