រថយន្ត​បុក​រថយន្ត​ បណ្តាល​ឱ្យ​បុរស​ចិន​ម្នាក់​ស្លាប់​និង​របួស​ពីរនាក់​ នៅ​ខេត្ត​កណ្ដាល​

ចែករំលែក៖

ខេត្តកណ្តាល​៖​គ្រោះថ្នាក់​ចរាចរមួយ​បាន​កើតឡើង​រវាង​រថយន្ត​បុក​រថយន្ត​បណ្តាល​ឱ្យ​បុរស​ជនជាតិ​ចិន​​ស្លាប់​ម្នាក់​និង​របួសធ្ងន់​ស្រាល​ពីរ​នាក់​ នៅ​ថ្ងៃ​ទី​១៤​ ខែសីហា​ ឆ្នាំ​២០១៨​ វេលា​ម៉ោង​១២​៖​៥៥​នាទី​ លើ​ផ្លូវជាតិ​លេខ​៦​ ចន្លោះ​គីឡូម៉ែត្រ​លេខ​៣៨-៣៩​ ចំណុច​មុខ​ឡឥដ្ឋ​ ហ៊ាន​ ភូមិ​ស្ពាន​ថ្មី​ ឃុំ​រកា​កោង​២​ ស្រុក​មុខកំពូល​ ខេត្តកណ្តាល​ ។

នេះ​បើ​យោង​តាម​ហ្វេសប៊ុក​ផេក​ផ្លូវការ​របស់​អគ្គស្នងការដ្ឋាន​នគរបាលជាតិ​ ចេញ​ផ្សាយ​នៅ​រសៀល​ថ្ងៃ​នេះ​ ។

​សមត្ថកិច្ច​បាន​ឱ្យ​​ដឹង​ថា​គ្រោះថ្នាក់​ចរាចរ​នេះ​ខាងកើត​ឡើង​ដោយសារ​រថយន្ត​មួយ​គ្រឿង​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​ពណ៌​ស​ ពាក់​ផ្លាក​​លេខ​ព្រះ​សីហ​នុ​ 3A-5518​ បើកបរ​ដោយ​ ឈ្មោះ​ ផេង​ លាង​ ភេទ​ប្រុស​ អាយុ​២៨​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​ ស្វាយព្រៃ​ឃុំ​សណ្ដែក​ ស្រុក​បា​ធា​យ​ ខេត្តកំពង់ចាម​ ធ្វើ​ដំណើរ​ពី​ត្បូង​ ទៅ​ជើង​លុះ​មក​ដល់​ចំណុច​កើតហេតុ​បាន​ មក​បុក​មនុស្ស​ម្នាក់​ឈ្មោះ​យុ​ សុំ​គិ​ន​ ភេទ​ប្រុស​ អាយុ​៥៤​ឆ្នាំ​ ជនជាតិ​ចិន​ ស្នាក់​នៅ​ក្នុង​កា​ដ្ឋា​ន​ចិន​ ស្រុក​បា​ធា​យ​ ខេត្តកំពង់ចាម​ ដែល​កំពុង​តែ​ដើរ​តិចៗ​កាន់​សាជី​ ស៊ី​ញ៉ូ​រថយន្ត​ដែល​ធ្វើ​ដំណើរ​មក​ពី​ទិស​ខាងត្បូង​ចៀស​ទៅ​គន្លង​មួយ​ទៀត​ ។

ប៉ុន្តែ​រថយន្ត​ខាងលើ​មិន​ចៀស​ក៏​មក​បុក​មនុស្ស​ដែល​ស៊ី​ញ៉ូ​ខាងលើ​បណ្ដាល​អោយ​ស្លាប់​នៅ​កន្លែង​កើតហេតុ​ ហើយ​រថយន្ត​បង្ករ​ខាងលើ​ បាន​ជ្រុល​ទៅ​បុក​ រថយន្ត​មួយ​គ្រឿង​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​ ពណ៌​ខៀវ​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 3A-4293​ ដែល​បើកបរ​ដោយ​ឈ្មោះ​ ញឹ​ម​ ផា​ន់​នី​ ភេទ​ប្រុស​ អាយុ​២៩​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​ព្រៃ​ស្បូវ​ឃុំ​ជង្រុក​ ស្រុក​គងពិសី​ ខេត្តកំពង់ស្ពឺ​។​ ដែល​កំពុង​តែ​ស៊ី​ញ៉ូ​ថយក្រោយ​តិចៗ​ ដើម្បី​អ៊ុត​គំនូស​ចរាចរណ៍​លើ​ទ្រូងផ្លូវ​ បណ្ដាល​អោយ​របួសធ្ងន់​ដល់​ឈ្មោះ​ ផេង​ លាង​ និង​របួសស្រាល​ដល់​ឈ្មោះ​ញឹ​ម​ ផា​ន់​នី​ ហើយ​បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​ពេទ្យ​ព្រះ​កេតុមាលា​។​

​មូលហេតុ​ដោយ​រថយន្ត​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​ ពាក់​ស្លាក​លេខ​ព្រះ​សីហ​នុ​ 3A-5518​ ធ្វើ​ដំណើរ​ពី​ត្បូង​ទៅ​ជើង​ ហើយ​បើកបរ​លឿន​ ក៏​មក​បុក​មនុស្ស​ និង​រថយន្ត​ ដែល​កំពុងស៊ី​ញ៉ូ​ និង​ថយក្រោយ​ អ៊ុត​ គំនូស​ លើ​ទ្រូងផ្លូវ​។​

​ក្រោយ​ពី​ទទួល​ព័ត៌មាន​កម្លាំង​ជំនាញ​ បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​ ហើយ​បាន​ធ្វើការ​វាស់វែង​ និង​យក​ម​ធ្យោ​យ​ទាំង​ពី​ មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​មុខកំពូល​។​ ចំពោះ​សព​ជំនាញ​បាន​ធ្វើ​កំណត់ ហេតុ​ប្រគល់​ជូន​ក្រុមហ៊ុន​ចិន​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។​

សេចក្ដីសន្និដ្ឋាន​ ដោយ​អ្នកបើកបរ​រថយន្ត​ហ៊ី​យ៉ា​ន់​ដាយ​ ពាក់​ស្លាក​លេខ​ព្រះ​សីហ​នុ​ 3A-5518​ បើកបរ​លឿន​ ហើយ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ ក៏​ជ្រុល​ទៅ​បុក​មនុស្ស​ និង​រថយន្ត​ បណ្ដាល​មាន​មនុស្ស​ស្លាប់​ ៕ ចេស្តា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print