គ្រូគង្វាល(អាចារ្យ) អាមេរិកចំនួន 300 នាក់ត្រូវបានចោទប្រកាន់ពីបទរំលោភផ្លូវភេទកុមារជាង ១០០០នាក់

ចែករំលែក៖

ជនរងគ្រោះនិយាយថា ពួកគេទទួលរងនូវការឈឺចាប់ខាងរាងកាយ និងផ្លូវចិត្ត បន្ទាប់ពីត្រូវបានរំលោភបំពាន ទន្ទឹមនឹងនោះជនរងគ្រោះ រំពឹងថា គ្រូគង្វាលដែលធ្វើបាបពួកគេ ត្រូវទទួលទោសពីសកម្មភាពរំលោភបំពានរបស់ខ្លួន។

នៅថ្ងៃទី១៤ ខែសីហា ចៅក្រមនៅរដ្ឋ Pennsylvania បានរកឃើញថា មានគ្រូគង្វាលជាង 300 នាក់ ដែលត្រូវបានគេចោទប្រកាន់ពីបទរំលោភផ្លូវភេទ លើកុមារជាង 1000 នាក់។ សារព័ត៌មានCNN បានដកស្រង់របាយការណ៍បញ្ជាក់ថា «យើងជឿជាក់ថា ជនរងគ្រោះអាចនឹងមានរាប់ពាន់នាក់ ដោយកុមារខ្លះមិនហ៊ានចោទប្រកាន់» ។

តាមរបាយការណ៍ បង្ហាញឲ្យឃើញថា បណ្តាគ្រូគង្វាលទាំងនេះ បានរំលោភក្មេងស្រី និងក្មេងប្រុសជាច្រើននាក់ ហើយថ្នាក់លើ បុព្វជិត មិនបានធ្វើអ្វី ឬដាក់ទោស អាចារ្យ ដែលធ្វើខុសនោះឡើយ ថែមទាំងការពារទៀតផង ជាច្រើនទសវត្សរ៍មក។

ជនរងគ្រោះ និងគ្រួសារជនរងគ្រោះ មិនអាចទប់ទឹកភ្នែកបាននៅពេលចូលរួមក្នុងសន្និសីទកាសែតមួយ បានប្រកាសរបាយការណ៍ស្តីពីបញ្ហា នៃការរំលោភបំពានផ្លូវភេទលើកុមារនៅវិហារកាតូលិក៦កន្លែងផ្សេងគ្នា ក្នុងរដ្ឋ Pennsylvania ។

បើយោងទៅតាមសមាជិកតុលាការ នៅរដ្ឋ Pennsylvania, “សៀវភៅ” អំពីរឿងអាស្រូវរំលោភបំពានផ្លូវភេទ នៅក្នុងព្រះវិហារកាតូលិក មិនអាចត្រូវបានបិទ បញ្ចប់នោះឡើយ ប្រសិនបើស្ថានភាពនេះ មិនត្រូវបានបញ្ចប់ និងនៅមានកុមារជាច្រើន ក្លាយជាជនរងគ្រោះជាបន្តទៀត។

នេះជារឿងអាស្រូវដ៏ធំមួយសម្រាប់ អាមេរិកពាក់ព័ន្ធនឹងការរំលោភបំពាន់ផ្លូវភេទ លើកុមារ ដោយមានការបិទបាំង ពីក្រុមមេដឹកនាំសាសនាកាតូលិច នៅអាមេរិក ។ កន្លងមក នៅអឺរ៉ុប ក៏មានរឿងអាស្រូវពាក់ព័ន្ធនឹងការរំលោភបំពានផ្លូវភេទលើកុមារផងដែរ។ បើមិនមានវិធីទប់ស្កាត់នោះទេ ស្ថានភាព ខាងលើ នឹងបង្កក្តីបារម្ភកាន់តែខ្លាំងដល់សាសនឹក ពេលឲ្យកូនទៅព្រះវិហារ ៕ ម៉ែវ សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print