រថយន្តសាំយ៉ុងអាងខ្នងអ្នកធំដែលសមត្ថកិច្ចក្នុងខេត្តមិនហ៑ានបង្ក្រាបនោះពេលនេះកម្លាំងផ្ទៃប្រទេសចាប់បានហើយ

ចែករំលែក៖

ខេត្តរតនគិរី ៖ រថយន្តសាំយុងមួយគ្រឿងដឹកឈើប្រណិតពេញប្រៀបតែម្តងចេញពីក្រុងបានលុងលើ​កំណាតផ្លូវជាតិលេខ៧៨ឆ្ពោះទៅប្រទេសវៀតណាមតាមច្រកទ្វារអន្តរជាតិអូរយ៉ាវត្រូវបានកម្លាំងផ្ទៃប្រទេសសហការជាមួយកងរាជអាវុធហត្ថស្រុកអូរយ៉ាដាវធ្វើការស្ទាក់បង្ក្រាបបានយកទៅរក្សារទុកបណ្តោះអាសន្ន៍នៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត។

ប្រតិបត្តិការបង្រ្កាបចាប់រថយន្តដឹកឈើប្រណីតនោះធ្វើឡើងនៅវេលាម៉ោង៧.៥០នាទីព្រឹកថ្ងៃពុធ​៤កើត​​​​ខែស្រាពណ៌ឆ្នាំចសំរឹទ្ធិស័ក្រព.ស២៥៦២ត្រូវនឹងថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨នៅចំណុចភូមិសោមគល់ឃុំសោមធំស្រុកអូយ៉ាដាវ ខេត្តរតនគិរី។

ប្រភពីកម្លាំងដែលចុះបង្ក្រាបនោះបានបង្ហើបឱ្យដឹងថារថយន្តសាុំយ៉ុងដឹកឈើប្រណីតនោះដែលមានស្លាកលេខភ្នំពេញ2T.7679ដែលមានម្ចាស់ឈ្មោះយាយនាងមានទីលំនៅក្នុងភូមិថ្មីដែលល្បីឈ្មោះក្នុងការប្រើខ្នងជាអ្នកធំដើម្បីរកសុីឈើនៅខេត្តរតនគិរីនេះ។

កម្លាំងដដែលបានបន្តថារយន្តសាំយ៉ុងមួយគ្រឿងនេះគេតែងតែឃើញដឹកជញ្ជូនឈើប្រណិតញឹកញាប់ជាយូរឆ្នាំមកហើយមិនដែលមានសមត្ថកិច្ចណាហ៊ានបង្រ្កាបនោះទេ។ សូម្បីតែសមត្ថកិច្ចលើដងផ្លូវជាតិ លេខ៧៨ពីក្រុងបានលុងរហូតដល់ច្រកទ្វារអន្តរជាតិអូយ៉ាដាវដែលមានទាំងស្ថាប័នគយចលត័គយប្រចាំច្រកទ្វារនិងនគបាលអន្តោប្រវេសន្ត៍ក្តីបូករួមទាំងមានសមត្តកិច្ចតាមដងផ្លូវជាច្រើនយ៉ាងណាក៏ដោយក៏ពួកគេមិនហ៊ានយកភ្នែកមើលដែរ។ ទើបតែថ្ងៃនេះទេដែលត្រូវបានកម្លាំងមកពីផ្ទៃប្រទេស មកឆ្មក់ស្ទាក់ចាប់តែម្តង។

ហើយក៏នៅមានរថយន្តប្រភេទសាំយ៉ុងកាមរីបាឡែនឡង់គ្រីសរ័ឡិចសុីសនិងរថយន្តកែឆ្នៃជាច្រើនគ្រឿងទៀតដែលតែងតែបន្លំយកស្លាកលេខដដែលៗពាក់រត់ការណ៍ដល់សមត្ថកិច្ចនិងអ្នកកសែតទៀតនោះផងដែរ។

រថយន្តដែលបង្ក្រាប់បានក្នុងថ្ងនេះក៏បានរៀបំបញ្ចូនទៅឱ្យជំនាញរដ្្ឋបាលព្រៃឈើផ្នែកបរកែវដើម្បីចាត់ការតាច្បាប់ព្រៃឈើងដែរ ៕  ដោយ ជីវ័ន្ត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print