ទួរគីតម្លើងពន្ធខ្ពស់ទៅលើទំនិញនាំចូលពីអាមេរិក

ចែករំលែក៖

នៅថ្ងៃទី១៥ ខែសីហានេះប្រធានាធិបតី ទួរគី បានសម្រេចតម្លើងពន្ធទៅលើទំនិញមួយចំនួននាំចូលពីអាមេរិក ។ សកម្មភាពខាងលើធ្វើឲ្យស្ថានភាពកាន់តែតានតឹង ខ្លាំងឡើង។

ជាក់ស្តែង លោកអីដូហ្គានបានតម្លើងពន្ធ រថយន្តដឹកអ្នកដំណើរ នាំចូលពីអាមេរិក រហូតដល់១២០ភាគរយ ។ ក្រៅពីនេះនៅមាន ផលិតផលផ្សេងទៀត ដូចជា ស្រាបៀរ ត្រូវតម្លើងពន្ធដល់ទៅ១៤០ភាគរយ បារី៦០ភាគរយ។ លើសពីនេះទៅទៀត ក៏បានតម្លើងពន្ធ គ្រឿងសំអាង អង្ករ និងធ្យូងថ្ម ជាដើម។

ក្រៅពីនេះ ប្រធានាធិបតីទួរគី លោក Tayyip Erdogan នៅថ្ងៃទី១៥ ខែសីហាបានប្រកាសអំពាវនាវដល់ពលរដ្ឋឈប់ប្រើប្រាស់ទំនិញ អាមេរិក ក្នុងនោះមាន គ្រឿងអេឡិចត្រូនិច្ច ដើម្បីជាការតប់តនឹង ការតម្លើងពន្ធរបស់អាមេរិកទៅលើទួរគី។

ទួរគី គឺជាជនរងគ្រោះនៃការវាយប្រហារសេដ្ឋកិច្ច ធ្វើឡើងដោយប្រធានាធិបតីដូណាល់ ត្រាំ ។ មេដឹកនាំ ទីក្រុងអែនការ៉ា បានអំពាវនាវ ឲ្យពលរដ្ឋ លក់ដុល្លារអាមេរិកចេញដើម្បីជួយដល់ប្រាក់ Lira មានតម្លៃល្អឡើងវិញ ។

សារព័ត៌មានរ៉យទ័របានផ្សាយថា ប្រធានាធិបតីទួរគី លោកTayyip Erdogan បាននិយាយថាប្រទេសទួរគី នឹងឈប់ប្រើប្រាស់ផលិតផលអេឡិច ត្រូនិករបស់សហរដ្ឋអាមេរិក ជាការសងសឹកទៅនឹងការដាក់ទណ្ឌកម្មរបស់ទីក្រុងវ៉ាស៊ីនតោន ដែលកំពុងធ្វើឱ្យទីផ្សារហិរញ្ញវត្ថុទួរគី រង្គោះរង្គើរ។

លោកTayyip Erdogan បានគូសបញ្ជាក់បន្ថែមដូច្នេះថា៖«ប្រជាជនទួរគីទាំងអស់គួរតែឈប់ប្រើប្រាស់ផលិតផលអេឡិចត្រូនិកអាមេរិក…ពោលគឺបើពួកគេមានទូរស័ព្ទដៃ IPhones នោះយើងគួរតែប្រើទូរសព្ទដៃ Samsung ជំនួសវិញ ឬក៏អាចប្រើប្រាស់ទូរស័ព្ទដៃរបស់ក្រុមហ៊ុនទួរគី Vestel ក៏បាន»។

គួរបញ្ជាក់ថា ភាពតានតឹងរវាងសហរដ្ឋអាមេរិក នឹងទួរគី បានផ្ទុះឡើងបន្ទាប់ពីទីក្រុងអង់ការ៉ា បដិសេធដោះលែងអាចារ្យគ្រឹស្ដ អាមេរិកម្នាក់ ដែលត្រូវបានចោទប្រកាន់ថា មានជាប់ពាក់ព័ន្ធនឹងសកម្មភាពភេរវកម្ម និងរដ្ឋប្រហារមិនបានសម្រេចនៅទួរគី កាលពីឆ្នាំ២០១៦។ ប៉ុន្តែ កាលពីថ្ងៃអង្គារ ក្រុមមន្ត្រីអាមេរិក ក៏បានព្រមានដែរថា នឹងដាក់ទណ្ឌកម្មបន្ថែមទៀត បើសិនជាទួរគី មិនដោះលែងអាចារ្យគ្រឹស្ដ Andrew Brunson ទេនោះ៕ ម៉ែវ សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print