សមមុខហើយ! រើស​កាបូបបាន ម្ចាស់របស់តាមទាន់ មិនឲ្យគេ ថែមទាំងយកជិះរត់តាំងពីខណ្ឌដូនពេញចុងក្រោយ…

ចែករំលែក៖

ភ្នំពេញ៖​ ជនសង្ស័យម្នាក់បានរើសកាបូបលុយរបស់ប្រុសស្រីពីរនាក់ ហើយព្យាយាមជិះម៉ូតូគេចខ្លួនពីចំណុចមុខផ្សារសូរិយា​ តាមបណ្តោយផ្លូវលេខ១៥៤​ ស្ថិតក្នុងសង្កាត់ផ្សារថ្មីទី២​ ខណ្ឌដូនពេញ​ រហូតមកដល់មុខមន្ទីរពេទ្យផ្តល់ឈាម​ តាមបណ្តោយផ្លូវលេខ២៧១​ ស្ថិតក្នុងសង្កាត់ទំនប់ទឹក​ ខណ្ឌចំការមន​ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបាន​ ដោយបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋកាលពីវេលាម៉ោង១១ និង២០នាទីយប់ ថ្ងៃពុធ ៤កើត ខែស្រាពណ៌ ឆ្នាំច សំរឹទ្ធិស័ក្រ ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៥​ ខែសីហា ឆ្នាំ២១៨ ។

ជនសង្ស័យឈ្មោះ ឆោម ចាន់ណាយ​ ភេទប្រុស អាយុ៣៧​ឆ្នាំ​ មុខរបមិនពិតប្រាកដ​ ស្នាក់នៅម្តុំលូប្រាំ​ សង្កាត់ស្ទឹងមានជ័យទី៣​ ខណ្ឌមានជ័យ​ និងមានស្រុកកំណើតនៅភូមិពោធិចិនដាំ​ ឃុំ​ពោធិចិនដាំ​ ស្រុកស្វាយទន្ទ​ ខេត្តព្រៃវែង​ ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា​ មុនពេលកើតហេតុមានបុរសម្នាក់ជិះម៉ូតូធូដេឌុបនារីម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវលេខ១៥៤ ក្នុងទិសដៅពីជើងទៅត្បូង ខណះមកដល់ចំណុចកើតហេតុមិនប្រយ័ត្ន ក៏បានជ្រុះកាបូបលុយ ហើយបំរុងឈប់រើសវិញ ស្រាប់តែមានជនសង្ស័យម្នាក់ជិះម៉ូតូម៉ាក់ហុងដាឌ្រីម​ សង់ស៊េរីឆ្នាំ២០១០​ ពណ៍ខ្មៅ​ ពាក់ស្លាកលេខភ្នំពេញ1BG 1532 ធ្វើដំណើរមកពីក្រោយក៏រើសយក ហើយព្យាយាមជិះម៉ូតូគេចខ្លួន តែត្រូវម្ចាស់កាបូបស្រែកឲ្យជួយឃាត់ និងមានប្រជាពលរដ្ឋជួយដេញពីចំណុចកើតហេតុ រហូតមកដល់ចំណុចមុខមន្ទីរពេទ្យផ្តល់ឈាម​ ស្ថិតក្នុងសង្កាត់ទំនប់ទឹក ក៏ជួបសមត្ថកិច្ចកំពុងយាមគោលដៅ ក៏ឃាត់បានតែម្តង។

ក្រោយពេលកើតហេតុ ជនសង្ស័យត្រូវបាននគរបាលប៉ុស្តិ៍ទំបន់ទឹក យកទៅសាកសួរ រួមប្រគល់ជូនសមត្ថកិច្ចប៉ុស្តិ៍ផ្សារថ្មីទី២ ដើម្បីយកទៅសួរនាំនិងចាត់ការតាមច្បាប់៕ ភារ៉ា ដង្កោ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print