មន្ត្រីបរិស្ថានការពារព្រៃឡង់ មកបោះស្លាកយីហោរំលោភលើដីប្រជាពលរដ្ឋពីរគ្រួសារដោយគ្មានការអនុញ្ញាត ឬសួរនាំពីអាជ្ញាធរឡើយ

ចែករំលែក៖

ខេត្តស្ទឹងត្រែងៈ ប្រជាពលរដ្ឋពីរគ្រួសារបានអះអាងថា នេះជាដីពួគគាត់យូរយាណាស់ មកហើយគេរ្ត៍តពីរម្តាយឪពុករបស់ពួគាត់មក តែក្រោយមកបែជាមន្រីការពារព្រៃឡង់មួយក្រុម យកស្លាកយ៉ីហោឃ្លោងទ្វារ មកបោះរំលោបលើដីរបស់ពួគគាត់ ដើម្បីយកធ្វើជាកម្មសិទ្ធស្របច្បាប់ទៅវិញ ដោយគ្មានបានជូនដំណឹងឬក៍សុំអនុញ្ញាត្តិពីអាជ្ញាឃុំនឹងស្រុកនោះបានដឹងឡើយ នៅល្ងាចថ្ងៃអង្គា ៣កើត ទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិរំដេង ឃុំចំការលើ ស្រុកថាឡាបរិវ៉ាត់ ខេត្ត្តស្ទឹងត្រែង។

ប្រភពពីរប្រជាពលរដ្ឋរស់នៅទីនោះ បាននិយាយថាដីនោះពិតជាដីរបស់ លោកស៉ី សែន អាយុ៤០ឆ្នាំ ប្រពន្ធឈ្មោះឡុង សាក់ រស់នៅភូមិឃុំខាងលើនឹងពិតប្រាកដម៉ែន ហើយដីនេះជាប្រភេទដីឡូ សំរាប់ធ្វើលំនៅដ្ឋានពួគគេ តែគ្នានៅមិនទាន់មានលទ្ធភាពធ្វើផ្ទះនៅ ម្យ៉ាងទៀតគេអាងថាដីនៅក្នុង ភូមិផងគ្មានអ្នកណាហៀនមកបំពានយកនោះទេ ហើយអ្នកណាៗរស់នៅក្នុងភូមិនេះក៍គេដឹងថាជាដីឈ្មោះស៉ី សែន នោះដែរ ជាពិសេសលោកមេភូមិ នឹងលោកមេឃុំក៍លោកជ្រាពពីបញ្ហានេះដែរនឹង។

ចំណែកលោកស៉ី សែន នឹងអ្នកស្រីឡុង សាក់ ពីអ្នកប្តីប្រពន្ធនោះបានផ្តល់នៅ បទសម្ភាសឲ្យអ្នកសារព៍ត៌មានយើងដឹង នៅល្ងាចថ្ងៃខែខាងលើនេះថាៈ មន្ត្រីបរិស្ថានមួយក្រុមមកបោះ បង្គោលឃ្លោងទ្វារយ៉ីហោ របស់ខ្លួន រំលោបលើដីរបស់ពួគគាត់ ហើយគាត់ក៍សួរថាមកធ្វើនេះមានលិខិត អនុញ្ញាត្តិពីរអាជ្ញាធរទេគេថាអត់មានទេនេះជាដីព្រៃឡង់ គេយកធ្វើស្នាក់ការបរិស្ថាន ការពារព្រៃឡង់របស់គេទៅវិញ។ ក្រោយមកគាត់ក៍បានជំរាពជូនទៅលោកមេឃុំ លោកនិយាយថាធ្វើនេះមិនត្រូវទេលោកអត់ដឹងដែរ មកបោះក្លោងទារធ្វើស្នាក់ការបរិស្ថានការពារព្រៃឡង់ស្អីនៅក្នុងភូមិ លោកថាអត់ដឹងទេ ហើយនេះជាដីមានម្ចាស់អស់ហើយ ទើបនៅព្រឹកថ្ងៃទី១៥ ខែសីហា នេះលោកមេឃុំកោះហៅមន្ត្រីបរិស្ថាននោះមកដោះស្រាយ តែមិនបានផលនោះទេព្រោះមន្ត្រីបរិស្ថាន មិនព្រមដកចេះនោះទេ គេថានេះជាបញ្ចាថ្នាក់របស់គេ។

លោកបន្តទៀតថាមន្ត្រីបរិស្ថាននោះគេនិយាយថាបើលោកមិនព្រមគេនឹងដាក់ទៅតុលាការ ដើម្បីចាត់ការលោកទៅតាមផ្លូវច្បាប់ ចំណែកលោកក៍មិនព្រមប្រគល់ឲ្យទៅបរិស្ថាននោះដែរងាយៗនោះដែរ ព្រោះដីនេះគេរទិញពីឈ្មោះយ៉េ លួន យូរហើយត្រូវជាបងប្អូនដែរដោយអត់លុយធ្វើផ្ទះនៅ គ្រាន់តែកាប់ឆ្គារជារៀងរាល់ឆ្នាំតែប៉ុណ្ណោះ ព្រោះដោយសារតែដីនេះនៅក្នុងភូមិ ជាប់ផ្លូវមានគេឯងរស់នៅ ខ្លះក៍មិនទាន់នៅដូចពួគគាត់ដែរមិចមិនយកឲ្យអស់ទៅ។

ជាទីបញ្ចប់ពួគគាត់ក៍បានសំណូមពរ ដល់អាជ្ញាធរស្រុក ខេត្ត ជាពិសេសសម្តេចអគ្គមហាសេនា បតីតេជោហ៊ុន សែន នឹងលោកជំទាវគិត្តិព្រឹទ្ធបណ្ឌិត្ត ប៊ុន រ៉ានី មេត្តាជួយអន្តរាគមន៍ នឹងជួយរកយុត្តិធម៍ដល់ពួគគាត់ជាកូនជាចៅផង ព្រោះពួគគាត់មានតែដីប៉ុណ្ណឹងទេទុកចែកកូនៗធ្វើផ្ទះនៅតែប៉ុណ្ណោះ។

ជុំវិញរឿងនេះលោកសន សារឿន អភិបាលស្រុកថាឡាបរិវ៉ាត់ បានឲ្យដឹងតាមទូរស្ទព៍នៅល្ងាចថ្ងៃនេះថា លោកអត់បានដឹងនោះទេបញ្ហានេះ ព្រោះខាងមន្ទីបរិស្ថាន នឹងមន្ត្រីបរិស្ថានការពារដែន ជម្រកសត្វព្រៃ ព្រៃឡង់ មិនបានជូនដំណឹង ឬក៍មកសុំច្បាប់អនុញ្ញាត្តិពីលោក នោះទេ លោកនិយាយថាឲ្យសួរទៅលោកមេឃុំ នឹងខាងបរិស្ថាននោះទៅ។

ចំណែកលោកព្រះ ហែម មេឃុំចំការលើ ក្រោយពេលលោកហៅ ម្ចាស់ដីនឹងខាងមន្រ្តីបរិស្ថាន មកជួបដើម្បីដោះស្រាយ គ្នានៅសាលាឃុំនោះ មិនបានបំភ្លឺឬបញ្ចាក់ឲ្យអ្នកសារព៍ត៌មានយើងបានដឹងនោះទេ ព្រោះទូរស្ទព៍លោកខលចូល (៣ដង)គ្មានអ្នកទទួល។

ប្រភពពីមន្ត្រីបរិស្ថានម្នាក់សូម មិនបញ្ចេញឈ្មោះ បាននិយាយថាលោកមិនហៀននិយាយច្រើនទេ ព្រោះខ្លួនជាកូនចៅគេគ្រាន់តែប្រាប់ថាឲ្យទៅជួបលោកឡាយ ឡារ៉ូ នាយកដែនជំរកសត្វព្រែការពារ ព្រៃឡង់ នៅមន្ទីបរិស្ថានខេត្តទៅ លោកមិនអាចបំភ្លឺបានទេព្រោះ លោកកូនចៅគេ ចំណែកលេខទូរស្ទព៍របស់លោកឡាយ ឡារ៉ូ ក៍លោកមិនហៀនឲ្យដែរខ្លាចមេលោកបន្ទោស តែលោកគ្រាន់តែលួចប្រាប់ថា នេះជាដីព្រៃមកបោះឃ្លោងទ្វារ ដើម្បីបានទីតាំងសំរាប់ធ្វើស្នាក់ការហើយ ទើបដាក់សំណើទៅស្រុកនឹងខេត្តជាក្រោយ ៕ មាស សុផាត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print