បាក់រណ្តៅអណ្តូងរ៉ែនៅស្រុកបរកែវទៀតហើយ ស្លាប់ម្នាក់

ចែករំលែក៖

ខេត្តរតនគិរី ៖ បុរសម្នាក់ជាកម្មកជីករ៉ែត្បូងបានស្លាប់ ភ្លាមៗខណៈដែលចុះទៅក្នងអណ្តូងរ៉ែដោយសារ តែណ្តៅដីបាក់សង្កត់កាលពីវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃ ពុធ ៤ កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ត្រូវនឹងថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨ នៅចំណុចចំការតាម៉ៅ ផល្លីស្ថិតក្នុងភូមិមួយឃុំឡាមិញ ស្រុកបរកែវ ខេត្តរតនគិរី ។

ជនរងគ្រោះឈ្មោះ ឡែវ សុផាត ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែររស់នៅភូមិត្រំុ ឃំុឡាមិញ ស្រុកបរកែវ ខេត្តរតនគិរី ។ សពជនរងគ្រោះត្រូវបានបងប្អូនក្នុងភូមិនាំគ្នាចុះកាយដីចេញពីក្នុងអណ្តូងហើយរៀបចំធ្វើបុណ្យតាមប្រពៃណី។

ករណីបាក់រណ្តៅដីរ៉ែត្បូងនេះគឺធ្លាប់មានកើតឡើញឹកញាប់ណាស់ នៅក្នុងស្រុកបរកែវនេះ ដោយសារតែកម្មករដែលចុះទៅជីកយករ៉ែក្នុងអណ្តូងមានជម្រៅយ៉ាងជ្រៅ ដោមានការធ្វេសប្រហែស ខ្វះបច្ចេកទេស ទើបបណ្តលឲ្យមានគ្រោះថ្នាក់រហូតដល់ស្លាប់ញឹកញាប់បែបនេះ ៕ ជីវ័ន្ត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print