ចៅក្រុមម៉ាឡេស៊ីប្រកាសថាមានភស្តុតាគ្រប់គ្រាន់ក្នុងការចោទប្រកាន់អ្នកចូលរួមសម្លាប់ គីម ជុងណាម

ចែករំលែក៖

នាង Doan Thi Huong និង Siti Aisyahនឹងត្រូវបន្តឃុំខ្លួន ចំណែកបណ្តាមេធាវីការពារក្តី បានចូលរួម ការពារ ចំពោះការចោទប្រកាន់របស់ចៅក្រម ទៅលើស្ត្រីទាំងពីរនាក់ខាងលើ។

ចៅក្រម Azmi Ariffinបានប្រកាសនៅក្នុងសវនាការនាថ្ងៃទី១៦ ខែសីហាថា រដ្ឋអាជ្ញា មានភស្តុតាងគ្រប់គ្រាន់ ដើម្បីបន្តកាត់ទោស នាង Doan Thi Huong និង Siti Aisyah។

ជនជាប់ចោទ ទាំងពីរនាក់ខាងលើ រងការចោទប្រកាន់ពីបទសម្លាប់មនុស្ស គឺលោក គីម ជុងណាម ដែលជាបងប្រុសឪពុកតែមួយម្តាយទីទៃ របស់មេដឹកនាំកូរ៉េខាងជើងគីម ជុងអ៊ុន ត្រូវបានធ្វើឃាត ដោយសារធាតុគីមី កាលពីខែកុម្ភៈ ឆ្នាំ២០១៧ ពេលដែលលោក ណាម កំពុងរង់ចាំជើងហោះហើរទៅកាន់ម៉ាកាវ ក្នុងអាកាសយានដ្ឋានកូឡាឡំពួរ ។ ប៉ុន្តែអ្នកទាំងពីរបានអះអាងថា នាងត្រូវបានគេបោកប្រាស់ ឲ្យធ្លាក់ចូលក្នុងគម្រោង ធ្វើឃាត់ដោយមិនដឹងខ្លួន ។

ចំណែកក្រុមរដ្ឋអាជ្ញាវិញបាន បញ្ជាក់ថា ស្ត្រីទាំងពីរនាក់គឺជាឃាតក បានឆ្លងកាត់ការហ្វឹកហាត់ ហើយដឹងការពិតថា យើងកំពុងតែធ្វើអ្វី ។

លោកចៅក្រម Azmi Ariffinបានរក្សាទទួលស្គាល់ការចោទប្រកាន់ស្ត្រីទាំងពីរនាក់ គឺនាង Siti Aisyahនិង Doan Thi Huong រួមទាំងជនជាតិកូរ៉េខាងជើងបួននាក់ផ្សេងទៀត ដែលកំពុងរត់គេចខ្លួន ពាក់ព័ន្ធនឹងការសម្លាប់លោក គីម ជុងណាម ។

គួររំលឹកថា នាង Siti Aisyahជាជនជាតិឥណ្ឌូណេស៊ី និងនាង Doan Thi Huong ជាជនជាតិវៀតណាម អាចនឹងត្រូវផ្ដន្ទាទោស ប្រហារជីវិត បើសិនជាតុលាការម៉ាឡេស៊ី រកឃើញថា អ្នកទាំងពីរពិតជាបានសម្លាប់លោក គីម ជុងណាម មែននោះ។

លោក គីម ជុងណាម ត្រូវបានគេសម្លាប់ដោយប្រើប្រាស់សារធាតុគីមីពុល VX នៅឯអាកាសយានដ្ឋានទីក្រុងគូឡាឡាំពួរ កាលពីថ្ងៃ ទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧។ ចំណែកឯ សហរដ្ឋអាមេរិកធ្លាប់បានចោទប្រកាន់ថា រដ្ឋាភិបាលកូរ៉េខាងជើងគឺជាអ្នកនៅពីក្រោយអំពើ ឃាតកម្មនេះ ប៉ុន្តែទីក្រុងព្យុងយ៉ាងបានបដិសេធរាល់ការចោទប្រកាន់ ៕ ម៉ែវ សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print